តួ​ស្រី​ជប៉ុន​ស្លាប់​នៅ​អាយុ​៤០​ឆ្នាំ សង្ស័យ​ធ្វើ​អត្តឃាត​

506
ចែករម្លែក

​យូ​កុ តាកេ​អ៊ុជិ តួ​ស្រី​ពេញ​និយម​របស់​ជប៉ុន​បាន​ស្លាប់​នៅ​វ័យ​៤០​ឆ្នាំ​។​យោងតាម​របាយការណ៍​សារព័ត៌មាន​ជប៉ុន នាង​ត្រូវបាន​គេ​ប្រទះឃើញ​សន្លប់​នៅក្នុង​ផ្ទះ​ក្នុង​ក្រុង​តូ​ក្យូរ​បស់​នាង​កាលពីដើម​ថ្ងៃ​​អាទិត្យ​ទី​២៧​កញ្ញា និង​ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់​នៅ​មន្ទីរពេទ្យ​។​ប៉ូលិស​សង្ស័យ​ថា​នាង​ធ្វើអត្តឃាត​។​

​ការស្លាប់​របស់​នាង​កើត​ឡើង​នៅ​ពេល​៨​ខែ​បន្ទាប់​ពី​នាង​ប្រសូត្រ​បាន​កូនប្រុស​ម្នាក់ ជាមួយ​តួ​ប្រុស តា​អ៊ិគី ណា​កា​បា​យ៉ា​ស៊ី ក្រោយ​អ្នក​ទាំង​ពី​បាន​រៀបការ​នៅ​ឆ្នាំ​២០១៩​។​

​តាកេ​អ៊ុជិ មានកូន​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ទៀត ជាមួយ​តួ​ប្រុស ស៊ីដូ ណា​កាមូរ៉ា ដែល​នាង​បាន​លែងលះ​នៅ​ឆ្នាំ​២០០៨​។​

​តាកេ​អ៊ុជិ ល្បី​នៅ​ជប៉ុន​និង​នៅក្នុង​តំបន់​។​នាង​ល្បីល្បាញ​បំផុត​ចំពោះ​ការសម្តែង​ក្នុង​រឿង​ភាគ​Asuka (​ឆ្នាំ​១៩៩៩)​និង​បន្ត​សម្តែង​ជា​តួឯក​ក្នុង​រឿង​ភាគ​ល្បីៗ​បន្តបន្ទាប់​ដូចជា រឿង​មនោសញ្ចេតនា​ Pride (២០០៤) និង Miss Sherlock​នៅ​ឆ្នាំ​២០១៨​។​

​មួយ​រយៈពេល​ចុងក្រោយ​នេះ នាង​តាកេ​អ៊ុជិ បាន​សម្រាក​ពី​ការងារ​សម្តែង​ដោយសារ​ជាប់​មាន​ផ្ទៃពោះ តែ​បាន​បង្ហាញ​មុខ​ក្នុង​ការផ្សាយ​ពាណិជ្ជកម្ម​មី​នៅ​ខែ​នេះ​។​

​សូមបញ្ជាក់​ថា នៅក្នុង​ឧស្សាហកម្ម​កម្សាន្ត​ជប៉ុន​មាន​ការធ្វើអត្តឃាត​(​សម្លាប់ខ្លួន​)​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ខែ​មកនេះ​។​តួ​ប្រុស ហា​រូ​មុ មី​អ៊ូ​រ៉ា ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅក្នុង​ផ្ទះ​កាលពី​ខែកក្កដា ក្នុង​​អាយុ​ត្រឹម​៣០​ឆ្នាំ នៅពេល​តារា​បោកចម្បាប់ និង​សម្តែង ហា​ណា គី​មូរ៉ា ស្លាប់​នៅ​អាយុ​២២​ឆ្នាំ​កាល​ពី​ខែ​ឧសភា​។​

​តួ​ស្រី សេ​អ៊ិ អាស៊ី​ណា អាយុ​៣៦​ឆ្នាំ និង​សិល្បករ តា​កាស៊ី ហ្វ៊ុយ​ជី​គី អាយុ​៨០​ឆ្នាំ ក៏​ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅ​ខែ​នេះ ដោយ​សង្ស័យ​ថា​ពួកគេ​បាន​ធ្វើ​អត្តឃាត​៕​ប្រែ​សម្រួល​៖​វាសនា​

តួ​ស្រី​ពេញ​និយម​របស់​ជប៉ុន យូ​កុ តាកេ​អ៊ុជិ បាន​ស្លាប់​នៅ​វ័យ​៤០​ឆ្នាំ​

ទីតាំងផ្សាយពាណិជ្ជកម្ម