ប្រមុខ​រាជរដ្ឋាភិបាល​៖​កូ​វីដ​-១៩ មិនបាន​រារាំង​ដល់​វិស័យ​ទេសចរណ៍​និង​ការអភិវឌ្ឍ​ជនបទ​បានឡើយ​

229
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ បាន​មានប្រសាសន៍ថា​៖ ​កូ​វីដ​១៩ មិនបាន​រារាំង​ដល់​វិស័យ​ទេសចរណ៍​និង​ការអភិវឌ្ឍជនបទ​នៅក្នុង​ប្រទេស​យើង​ឡើយ​។ ប៉ុន្តែ​ទោះបីយ៉ាងណា​ក៏​ដោ​យសូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ថែរក្សា​ការពារ​សុខភាព​កុំឲ្យ​ឆ្លង​ជំងឺ​កូ​វីដ -១៩ នៅ​ទូទាំងប្រទេស​។​

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​សារ​ជូន​ជនរួមជាតិ​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្ដេចនា​ល្ងាច​ថ្ងៃទី​២៧​ខែកញ្ញា​២០២០​។​សម្តេច​បានគូសបញ្ជាក់ថា​៖ ក្នុង ​ឆ្នាំ​២០២០នេះដែរ​អង្គការ​ទេសចរណ៍​ពិភពលោក​(UNWTO)​បាន​ស្វាគមន៍​និង​អបអរសាទរ​ថ្ងៃ​ទិវា​ទេសចរណ៍​ពិភពលោក​ក្រោម​ប្រធានបទ​ទេសចរណ៍​និង​ការអភិវឌ្ឍ​ជនបទ​(Tou rism and Rural Development)​យ៉ាងណាមិញ​ក្រសួងទេសចរណ៍​ក៏​គ្រោង​យ​នឹង​ប្រារព្ធ​អបអរសាទរ​ព្រឹត្តិការណ៍នេះ​នៅ​ទូទាំងប្រទេស​នា​ថ្ងៃទី ៣ ខែតុលាឆ្នាំ​២០២០​ខាងមុខនេះ​ផងដែរ ។​

​គួរបញ្ជាក់​ជូន​ផងដែរ​ថា​ នៅ​ថ្ងៃទី​២៧ ខែ កញ្ញា​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បានចេញ​សារលិខិត​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ក្រោម​ប្រធានបទ​”​ទេសចរណ៍ និង​ការអភិវឌ្ឍ​ជនបទ​”(Tourism and Rural Development)​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​២០២០ ៕BR​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម