ករណីបាញ់គ្នារវាងប៉ូលិសជាមួយក្រុមប្រដាប់អាវុធនៅខេត្តព្រះសីហនុ : របួសបីនាក់ ស្លាប់ម្នាក់ ចាប់ពីរនាក់

1698
ចែករម្លែក

ដោយ: មុនីរ័ត្ន/ភ្នំពេញៈ ករណីបាញ់ប្រហារគ្នារវាងក្រុមជនប្រដាប់អាវុធជាមួយកម្លាំងសមត្ថកិច្ចនៅចំណុចមុខមន្ទីរហិរញ្ញវត្ថុ ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ បានបណ្តាលឲ្យមនុស្សបីនាក់រងរបួស និងស្លាប់ម្នាក់។ ហេតុការណ៍បាញ់ប្រហារគ្នានេះ នៅរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកញ្ញា ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មន្ត្រីនគរបាលចំនួនពីនាក់រងរបួសក្នុងហេតុការណ៍ ផ្ទុះអាវុធបាញ់រះ នៅចំណុច​អតីតហាងនំហេបភីប៊ឺហ្គើ (កែងផ្សារពាណិជ្ជកម្ម) ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ជនសង្ស័យរបួសម្នាក់ ,ចាប់ខ្លួនពីរនាក់។ ក្នុងហេតុការណ៍​នេះ អ្នកបើកផាស់អាប់ម្នាក់ត្រូវគ្រាប់កាំភ្លើងបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ប្រភពបន្តថា ក្រុមជនសង្ស័យមានគ្នាបីនាក់ ប្រដាប់ដោយកាំភ្លើងខ្លីពីរដើម។ ពួកគេទាំងបីនាក់ជាសន្ដិសុខរបស់ក្រុមហ៊ុនអចលនទ្រព្យតុងហ្វាមីងជូ។ ជនសង្ស័យទាំងបីនាក់មានដូចជា :១. ឈ្មោះម៉ៅ ធី រងរបួសត្រង់ភ្លៅខាងស្ដាំ ១គ្រាប់ (ចាប់ខ្លួន)២. ឈ្មោះ លីវ ភារម្យ (គេចខ្លួន)៣. ឈ្មោះ សៅ បូណា (ចាប់ខ្លួន)។

ជនសង្ស័យបានសារភាពថាពួកគេមានគ្នាបីនាក់ គឺឈ្មោះ សៅ បូណា , ឈ្មោះ ម៉ៅ ធី និងឈ្មោះលីវ ភារម្យ  បានមកធ្វើការនៅខេត្ដព្រះសីហនុ ជាអ្នកការពារនៅក្រុមហ៊ុនអចលនទ្រព្យតុងហ្វាមីងជូ។ ក្នុងថ្ងៃកើតហេតុ ថ្ងៃទី២៧ ខែកញ្ញា  វេលាម៉ោង២២ និង៣០នាទី ពួកគេទាំង៣នាក់បានទៅផឹកស៊ីជាមួយនារី៥ ទៅ៦នាក់ នៅខាងក្រោមអតីតសាលាUME ហូបអស់ស្រាបៀរពីរ​កេស។ ក្រោយហូបរួចពួកគេបាន​បើកឡានដឹក​ឈ្មោះ ម៉ៅ ធី មកកន្លែងធ្វើការនៅមុខមន្ទីរហិរញ្ញវត្ថុ ។ ពេលមកដល់ឈ្មោះ ម៉ៅ ធី បានបើកទ្វារឡានដើរចុះពីលើឡាន ដោយជជែកគ្នាជាមួយនឹងមិត្ដភក្ដិរបស់ខ្លួនឮខ្លាំងៗ ហើយត្រូវបានសមត្ថកិច្ច​ល្បាតសង្ស័យក៏ឈប់ រួបចូលទៅសួរនាំរក​មូលហេតុ​ ទើបបណ្ដាលឲ្យពួកគេ​បាញ់លើសមត្ថកិច្ច ហើយក៏មានការបាញ់តបតគ្នាតែម្តងទៅ៕សរន/Ha

លោកគួចចំរើនអភិបាលខេត្តអញ្ជើញសួរសុខទុក្ខប៉ូលិសដែលរងរបួស
លោកគួចចំរើនអភិបាលខេត្តអញ្ជើញសួរសុខទុក្ខប៉ូលិសដែលរងរបួស
លោកគួចចំរើនអភិបាលខេត្តអញ្ជើញសួរសុខទុក្ខប៉ូលិសដែលរងរបួស

ទីតាំងផ្សាយពាណិជ្ជកម្ម