ក្មេងស្រីបងប្អូនជីដូនមួយលង់ទឹកស្លាប់ទាំងពីរនាក់ ពេលលេងទឹកចុងភូមិ

226
ចែករម្លែក

ដោយ:ប.ជ័យ / បន្ទាយមានជ័យ :ក្មេងស្រីជាបងប្អូនជីដូនមួយលង់ស្លាប់ទាំងពីរ ពេលលេងទឹកចុងភូមិកាលពីល្ងាចថ្ងៃទី២៦ខែកញ្ញា  ស្ថិតក្នុងភូមិបុស្បធំ ឃុំតាគង់ ស្រុកម៉ាឡៃ ។

លោកវរសេនីយ៍ បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ក្មេងស្រីរងគ្រោះទាំងពីរនាក់ទី ១ ឈ្មោះ ភាព ចំណាន អាយុ១១ឆ្នាំ ជាសិស្ស មានឪពុកឈ្មោះភាព តុលា និងម្តាយឈ្មោះឡាច ស៊ីណាក់ មានទីលំនៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ និង ២ ឈ្មោះ វ៉ាង សុខវណ្ណអាយុ៨ឆ្នាំ ជាសិស្ស មានឪពុកឈ្មោះ ផាត់ វ៉ាង និងម្តាយ ឈ្មោះឈឿន ចាន់ណា មានទីលំនៅភូមិបល្ល័ង្គដែរ ។

នៅមុនពេលកើតហេតុកុមារីរងគ្រោះ បាននាំគ្នាមកងូត ទឹកហូរលេងនៅចំណុចលូទឹកចុងភូមិខាងលើ ខណ:ពេលដែលទឹកកំពុងជន់ឡើងតិចតួច  ហើយក៏ភ្លាត់ស្នៀតលង់ស្លាប់ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម