ជើងឯកជួបជើងឯកនឹងធ្វើឲ្យកាន់តែកក្រើកហើយ

140
ចែករម្លែក


ដោយ៖រ៉ូហ្សា/ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតប្រដាល់ដែលមានជើងខ្លាំង ២ក្រុមដែលមួយក្រុមមាន៤រូបនោះនឹងប្រជែងគ្នាដណ្ដើមជើងឯកក្នុងក្រុមរបស់ខ្លួនដើម្បីប្រជែងយកជើងឯកក្នុងចំណោមជើងឯកដែលមាន រង្វាន់ចំនួន៥.០០០ដុល្លារ ។
នេះជាការប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាមដែលក្រុមទី១មានអ្នកប្រដាល់សេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរ ឈុតសេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង ឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមាន ជ័យ និងអ្នកប្រដាល់តាញ់ មករាមកពីសមាគមប្រដាល់ក្រសួងការពារជាតិ ។

ក្រុមទី២មានអ្នកប្រដាល់សោម វិឆ័យក្លិបពន្លឺវិបុលដារុទ្ធខ័ណ្ឌពោធិ៍ សែនជ័យ អេលីត ចំរើនក្លិបប៉ែន កាក់មរតកគុនខ្មែរ ម៉ឺន មេឃាដែល គេស្គាល់ជាទូទៅថាជាកូនអាតីតអ្នកប្រដាល់ជើងខ្លាំងដែលមានរហស្សនាមថាអង្គរក្សជង្គង់ទិព្វមកពីសមាគមប្រដាល់ក្រសួងការពារជាតិ និង ឡុង ជិនក្លិបខ្លារខិនមានរិទ្ធ ។
ក្រុមនីមួយៗត្រូវចាប់ឆ្នោតប្រកួតនៅក្នុងក្រុមរបស់ខ្លួនដោយអ្នកចាញ់ត្រូវខ្ទាតចេញពីការប្រកួតចំពោះអ្នកឈ្នះត្រូវប្រកួតផ្ដាច់ព្រ័ត្រដណ្ដើម ជើងឯកក្នុងក្រុមរបស់ខ្លួន ។អ្នកក្លាយជាជើងឯកក្នុងក្រុមបានទទួលរងវាន់ចំនួន១.៥០០ដុល្លារ ចំពោះអ្នកដែលជាប់ជាជើងឯករងក្នុងក្រុមបានទទួលរងវាន់១.០០០ដុល្លារ ។
អ្នកប្រដាល់ដែលដណ្ដើមបានជើងឯកក្នុងក្រុមនីមួយៗនឹងបន្តប្រកួតគ្នាដណ្ដើមថានៈជាជើងឯកក្នុងចំណោមជើងឯកដែលគេប្រសិទ្ធិនាម ថាអ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា ។ជំនួបគ្នារវាងជើងឯក និងជើងឯកនេះ អ្នកដែលប្រជែងបានតំណែងជាជើងឯកកំពូលនឹងបាន ទទួលខ្សែក្រវាត់មួយអមដោយថវិកាចំនួន៥.០០០ដុល្លារ ចំពោះជើង ឯករងបានទទួលត្រឹមតែ២.០០០ដុល្លារប៉ុណ្ណោះ ។

សម្រាប់ព្រឹត្តិការណ៍នេះក្នុងមួយសប្ដាហ៍ការប្រកួតមានតែមួយគូប៉ុណ្ណោះ ចំពោះគូប្រកួតអមជាមិត្តភាពមានចំនួន៣គូ។ក្នុងសន្និសីទ កាសែតនាល្ងាចថ្ងៃទី២៦កញ្ញាលោកម៉ុល រ៉ាស៊ីនាយកផ្នែកលក់របស់ទូរទស្សន៍ស៊ី អិន ស៊ីបង្ហាញពីជំនឿចិត្តថាតាមរយៈការប្រកួតនេះនឹង ពន្លេចចេញនូវកីឡាករល្អៗដែលមានសមត្ថភាពថែមទៀត ។
លោកមាន សំអុលដែលជានាយកចាត់ការទូទៅក្រុមហ៊ុភេសជ្ជៈគោជល់សំណូមពរឲ្យអាជ្ញាកណ្ដាល ចៅក្រម បំពេញការងារដោយយុត្តិធម៌ចំ ពោះកីឡាករ ត្រូវមានភាពស្មោះត្រង់ដោយប្រកួតឲ្យអស់ពីសមត្ថភាព ។
លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរក៏បានព្រមានថាទាំងអាជ្ញាកណ្ដាលទាំងកីឡាត្រូវតែបំពេញការងារ ដោយ យុត្តិធម៌ ។អាជ្ញាកណ្ដាល ចៅក្រមបើមានភាពមិនយុត្តិធម៌នឹងត្រូទទួល ទណ្ឌកម្មស្របទៅតាមបទបញ្ជារបស់សហព័ន្ធ ចំពោះកីឡាករក៏នឹងត្រូវបញ្ឈរជើងទៅតាមវិន័យរបស់សហព័ន្ធទៅតាមទំហំនៃកំហុសរបស់ខ្លួន ។សូមបញ្ជាក់ថាព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីថ្ងៃទី៣តុលាតទៅ ៕R

ទីតាំងផ្សាយពាណិជ្ជកម្ម