បាង កានុនឈ្នះសូដា សុវណ្ណម៉ាយ៥ទល់០

158
ចែករម្លែក


ដោយ៖រ៉ូហ្សា/ភ្នំពេញៈព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cell cardនាយប់ថ្ងៃទី២៦កញកញាអ្នកប្រដាល់បាង នានុនក្លិបអាណាចក្រប្រយុទ្ធគុនខ្មែរបានយកឈ្នះអ្នកប្រដាល់សូដា សុវណ្ណម៉ាយក្លិបគោព្រៃគុនខ្មែរដោយពិន្ទុជាឯកច្ឆន្ទគឺចៅក្រមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យគេឈ្នះគ្រប់ៗគ្នា ។
បាង កានុនគឺជាអ្នកប្រដាល់ទី៥ហើយដែលបានកក់កៅអីសម្រាប់វគ្គជម្រុះជុំទី២រីឯសូដា សុវណ្ណម៉ាយក៏ជាអ្នកប្រដាល់ទី៥ដែរដែលខ្ទាតចេញពីការប្រកួត ។
មុនការប្រកួតចាប់ផ្ដើមសូដា សុវណ្ណម៉ាយបាននិយាយថាការប្រកួតនេះគេត្រូវតែឈ្នះជាដាច់ខាតរូបគេត្រូវការឡើងទៅប្រកួតវគ្ជម្រុះជុំទី២ទៀត ។ចំពោះបាង កានុនក៏បានចំអកវិញថាគេមិនត្រឹមតែត្រូវការឈ្នប៉ុណ្ណោះទេតែគេត្រូវការឈ្នះលើឈ្នះហើយសម្រាប់ជុំទី២គេមិនខ្វល់ថាគូប្រកួតរបស់គេជានរណាឡើយគេត្រូវតែប្រកួតយកឈ្នះជាដាច់ខាត ។

ការប្រកួទោះបីជាមានលក្ខណៈតឹងតែងក៏ពិតមែនតែការវ៉ៃចេញរបស់ កានុនចំគោលដៅបានច្រើនជាងមិនតែប៉ុណ្ណោះនៅទឹកទី៣កែងរបស់ បាង កានុនបានធ្វើឲ្យសូដា សុវណ្ណម៉ាយមានរបួស២កន្លែងគឺលើត្របកភ្នែងស្ដាំ និងថ្ងាស ។
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់ជើងចាស់ យុគ យក្សផ្លែដែលត្រូវគេប្រសិទ្កធិនាមថាយក្សតឿទិសពាយ័ព្យនោះ ប្រកួតឈ្នះអ្នកប្រដាល់ជើងថ្មីសូដា ម៉ាឡាកាំងក្លិបគោព្រៃគុនខ្មែរដោយពិន្ទុទាំងវេទនា ។
ការប្រកួតដែលមាន៥ទឹកនោះអ្នកប្រាដាល់ទាំង២រូបនេះចាប់ផ្ដើមប្រកួតគ្នាតាំងពីដើមទឹកទី១មកម្ល៉េះ។យក្សផ្លែងដែលដឹងខ្លួនថាវ័យចំណាស់ជាងនោះគេបង្ហាញពីឆន្ទៈដើម្បីផ្ដួលគូប្រកួតរបស់ខ្លួនឲ្យបានឆាប់រហ័សបំផុតតែម៉ាឡាកាំងដែលជាអ្នកប្រដាល់ជើងថ្មីនោះគេមានកម្លាំងពេញ ម្លោះហើយគេក៏មិនញញើតនឹងច្រាសសងវិញពីទឹកទី១ទៅនោះឡើយ ។

អ្នកប្រដាល់ជើងថ្មីរូបនេះគេប្រើកណ្ដាប់ដៃបានល្អទោះបីបទពិសោធន៍របស់គេខ្ចីក៏ ពិតមែនតែការវ៉ៃចេញរបស់គេមានប្រសិទ្ធិភាពភាគច្រើន មិនតែប៉ុណ្ណោះគេបានធ្វើឲ្យខ្លាចាស់យុគ យក្សផ្លែជួបការលំបាកជាញឹកញាប់ ។តាមពិតយក្សផ្លែពិតជាមានកលល្បិចវ៉ៃល្អ និង មានស្នៀសម្បូរ បែបក៏ពិតមែនតែស្ថិតិនៃការវ៉ៃមានប្រសិទ្ធិភាពរបស់គេចំគោលដៅប្រ ហាក់ប្រហែលគ្នា ។
ស្ថានភាពនៃការប្រកួតភាគច្រើនគឺគេវ៉ៃដោយចូលចិត្តប្ដូរកែង និង កណ្ដាប់ដៃគ្នា ។ បន្ទាប់ពីប្រកួតគ្នាពេញទាំង ៥ ទឹកនោះអ្នកប្រដាល់ យុគ យក្សផ្លែបានទទួលជ័យជំនះលើសូដា ម៉ាឡាកាំងដោយពិន្ទុទាំងប្រផិតប្រផើយតែប៉ុណ្ណោះ ។
អ្នកប្រដាល់ឡុង ពិសិដ្ឋក្លិបខ្លារខិនមានរិទ្ធប្រកួតឈ្នះអ្នកប្រដាល់ធា ស្រ៊ុនក្លិបនាគរាជចតុមុខក្លិបដោយពិន្ទុទាំងស្ថានភាពមិនសូវស្រួល ឡើយ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុបងប្រភេទទម្ងន់៤៨គីឡូក្រាម ។ស្ថានភាពនៃការប្រកួតភាគច្រើនពិសិដ្ឋជាអ្នកមានប្រៀបតែជាញឹក ញាប់ពិសិដ្ឋលស់ព្រលឹងដោយសារដោយសារធា ស្រ៊ុនដែរ ។ ក្នុងការប្រកួត៥ទឹកពួកគេវាយប្រហារគ្នាដោយមិនលាក់លៀមកម្លាំង ឡើយ ។បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះឡុង ពិសិដ្ឋបានទទួលជ័យជំនះលើធា ស្រ៊ុនដោយពិន្ទុ ៕R

ទីតាំងផ្សាយពាណិជ្ជកម្ម