ចំនួនអ្នកស្លាប់ដោយកូវីដ១៩នៅលើពិភពលោកកើនឡើងដល់១លាននាក់

165
ចែករម្លែក

ចំនួនអ្នកស្លាប់លើសកលលោកដោយសារវីរុសកូរ៉ូណា ដែលកើតឡើងមិនដល់​មួយឆ្នាំនៅក្នុងប្រទេសចិននិងរាលដាលពាសពេញពិភពលោក បានកើនឡើងដល់ខ្ទង់មួយលាននាក់កាលពីថ្ងៃអាទិត្យទី២៧កញ្ញា។

ជំងឺរាតត្បាតនេះបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះ បង្កើនភាពតានតឹងខាង​ភូមិសាស្ត្រនយោបាយ និង ឆក់យកជីវិតមនុស្សពីតំបន់អនាធិបតេយ្យ​របស់ឥណ្ឌានិងព្រៃអាម៉ាហ្សូនរបស់ប្រេស៊ីលរហូតដល់ទីក្រុងធំបំផុតរបស់អាម៉េរិកគឺញូវយ៉ក។

កីឡាពិភពលោក ការកម្សាន្តផ្សាយផ្ទាល់និងកន្លែងធ្វើដំណើរអន្តរជាតិនានា​ត្រូវបានបញ្ឈប់ ខណៈដែលអ្នកគាំទ្រទស្សនិកជននិងអ្នកទេសចរត្រូវបានបង្ខំឱ្យ​ស្នាក់នៅក្នុងផ្ទះក្នុងពេលមានវិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ។

ការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដែលដាក់មនុស្សពាក់កណ្តាលផែនដី ពោលគឺជាង​បួនពាន់លាននាក់ឱ្យនៅតែក្នុងផ្ទះនៅត្រឹមខែមេសា ពីដំបូងបានបន្ថយល្បឿន​នៃការឆ្លង ប៉ុន្តែចាប់តាំងពីការរឹតត្បិតត្រូវបានបន្ធូរបន្ថយ ករណីឆ្លងបាន​កើន​ឡើងជាថ្មី។

កាលពីថ្ងៃអាទិត្យ ជំងឺនេះបានឆក់យកជីវិតជនរងគ្រោះចំនួន ១.០០០.០០៩ នាក់ពីក្នុងចំណោមអ្នកឆ្លងចំនួន ៣៣.០១៨.៨៧៧ នាក់នេះបើយោងតាមការ​រាប់សរុបរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ។

សហរដ្ឋអាម៉េរិកមានចំនួនអ្នកស្លាប់ខ្ពស់ជាងគេបំផុតគឺជាង ២០ ម៉ឺននាក់ តាមពីក្រោយដោយប្រេស៊ីលឥណ្ឌា ម៉ិកស៊ិកនិងអង់គ្លេស៕ ដោយ ៖ កញ្ញាដាលីស/Ha

អ្នកស្លាប់លើពិភពលោកដោយជំងឺកូវីដ១៩កើនឡើងដល់ ១.០០០.០០៩ នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម