ចៅក្រមអាម៉េរិកព្យួរបម្រាមរបស់ត្រាំលើការទាញយកកម្មវិធី TikTok

216
ចែករម្លែក

កាលពីល្ងាចថ្ងៃអាទិត្យទី២៧កញ្ញា ចៅក្រមសហព័ន្ធអាម៉េរិកមួយរូបបានបញ្ឈប់​បម្រាមដែលមានចរិតនយោបាយរបស់រដ្ឋបាលត្រាំ​លើការទាញយកកម្មវិធី​វីដេអូពេញនិយម TikTok ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលបម្រាមនោះ​ចូលជាធរមាន។

ចៅក្រម កាល់ នីកូល បានចេញសេចក្តីបង្គាប់បណ្តោះអាសន្ននេះតាមសំណើរបស់ TikTok ដែលសេតវិមានហៅថាជាការគំរាមកំហែងចំពោះសន្តិសុខជាតិ ដោយចោទ​ប្រកាន់ថាក្រុមហ៊ុនមេនៅចិនរបស់ខ្លួនមានទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។

សេចក្តីបង្គាប់នេះត្រូវបានប្រថាប់ត្រារួចហើយ ដូច្នេះគ្មានហេតុផលណាមួយត្រូវចេញ​ផ្សាយវានៅក្នុងសេចក្តីបង្គាប់កម្រាស់មួយទំព័ររបស់តុលាការនៅទីក្រុងវ៉ាស៊ីនតោននោះទេ។

បទបញ្ជារដ្ឋបាលត្រាំបានព្យាយាមហាមឃាត់ការទាញយកកម្មវិធី TikTok ចាប់ពី​ពាក់កណ្តាលអធ្រាត្រ (ម៉ោង ៤ ល្ងាចម៉ោងសកលថ្ងៃចន្ទទី២៨កញ្ញា) ប៉ុន្តែនឹងអនុញ្ញាត​ឱ្យប្រើប្រាស់ TikTok រហូតដល់ថ្ងៃទី ១២ ខែវិច្ឆិកានៅពេល ការប្រើប្រាស់​ទាំងអស់នឹងត្រូវបិទ។ ចៅក្រមបានបដិសេធសំណើរបស់ TikTok ក្នុងការព្យួរបម្រាមថ្ងៃទី ១២ ខែវិច្ឆិកា។

លោកនីកូលបានស្តាប់អំណះអំណាងស្តីពីការបញ្ចេញមតិដោយសេរីនិងផលប៉ះពាល់សន្តិសុខជាតិនៃការហាមឃាត់របស់ត្រាំលើកម្មវិធីដែលគ្រប់គ្រងដោយចិនមួយនេះនៅក្នុងសវនាការតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យដ៏កម្រ។

លោក ចន ហល មេធាវីរបស់ TikTok បាននិយាយថា​ការហាមឃាត់នេះមានលក្ខណៈ​ជាទណ្ឌកម្មនិងបិទវេទិកាសាធារណៈដែលប្រើប្រាស់ដោយជនជាតិអាម៉េរិករាប់សិបលាននាក់។

នៅក្នុងឯកសារសង្ខេបដែលបានដាក់នៅចំពោះមុខសវនាការ មេធាវីរបស់ TikTok បាននិយាយថា​ ការហាមឃាត់នេះគឺ “ធ្វើឡើងតាមអំពើចិត្តនិងធ្វើតាមអារម្មណ៍” ហើយនឹងធ្វើឱ្យអន្តរាយដល់ “សន្តិសុខទិន្នន័យ” តាមរយៈការបិទការធ្វើបច្ចុប្បន្នភាព​និងការដោះស្រាយបញ្ហានានាចំពោះកម្មវិធីដែលបានប្រើដោយជនជាតិអាម៉េរិកប្រមាណ ១០០ លាននាក់។

ក្រុមហ៊ុនក៏បាននិយាយផងដែរថា ការហាមឃាត់នេះមិនចាំបាច់ទេ ពីព្រោះការចរចា​កំពុងដំណើរការរួចហើយដើម្បីរៀបចំរចនាសម្ព័ន្ធកម្មសិទ្ធិរបស់ក្រុមហ៊ុន TikTok ដើម្បីដោះស្រាយបញ្ហាសន្តិសុខជាតិដែលលើកឡើងដោយរដ្ឋបាល។

មេធាវីរដ្ឋាភិបាលបានអះអាងថាប្រធានាធិបតីមានសិទ្ធិចាត់វិធានការសន្តិសុខជាតិហើយនិយាយថាការហាមឃាត់នេះគឺចាំបាច់ដោយសារតែការជាប់ទាក់ទងរបស់ TikTok ទៅនឹងរដ្ឋាភិបាលចិនតាមរយៈក្រុមហ៊ុនមេរបស់ខ្លួនឈ្មោះ ByteDance ។

សេចក្តីសង្ខេបមួយរបស់រដ្ឋាភិបាលបានហៅក្រុមហ៊ុន ByteDance ជាមាត់ចាបមាត់ព្រាបរបស់គណបក្សកុម្មុយនីស្តចិន ហើយនិយាយថា ក្រុមហ៊ុននេះប្តេជ្ញាលើកកម្ពស់របៀបវារៈនិងការផ្ញើសាររបស់បក្ស CCP។

រដ្ឋាភិបាលបានអះអាងនៅក្នុងឯកសារតុលាការថា “ប្រធានាធិបតីបានកំណត់ថា​សមត្ថភាពរបស់ចិនក្នុងការគ្រប់គ្រងទិន្នន័យនេះបានបង្ហាញនូវការគំរាមកំហែងដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិនិងគោលនយោបាយការបរទេសរបស់​សហរដ្ឋអាម៉េរិក”៕ ដោយ ៖ កញ្ញាដាលីស/Ha

TikTok នៅតែអាចដោនឡូតបានរហូតដល់ថ្ងៃទី១២វិច្ឆិកានៅសហរដ្ឋអាម៉េរិក

ទីតាំងផ្សាយពាណិជ្ជកម្ម