នឹងមានភ្លៀងធ្លាក់រាយប៉ាយ និងកើនឡើងទូទាំងប្រទេស ពិសេសតំបន់ភាគពាយ័ព្យជាប់ ប្រទេសថៃ និងខេត្តជាប់មាត់ សមុទ្រពីថ្ងៃទី២៧-២៩ កញ្ញា

211
ចែករម្លែក



ដោយវិវឌ្ឍន៍÷/ភ្នំពេញ៖  តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជាថា ស្ថានភាពធាតុអាកាស មានការវិវឌ្ឍប្រែប្រួល រហ័ស ដោយប្រព័ន្ធសម្ពាធទាប បានរំកិលអូសបន្លាយ​ឆ្លងកាត់លើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និង ភាគកណ្តាលប្រទេស​វៀតណាម។ ហើយនៅថ្ងៃបន្តបន្ទាប់នេះ ប្រព័ន្ធសម្ពាធទាបនឹងរំកិលចុះមកក្រោម ឆ្លងកាត់លើភាគខាងជើងព្រះរាជាណាចក្រកម្ពុជា។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៧-២៩ ខែកញ្ញា មានភ្លៀងធ្លាក់រាយប៉ាយ និងកើនឡើងជាលំដាប់ ស្ទើរទូទាំងប្រទេស ជាពិសេសនៅតំបន់ភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់មាត់សមុទ្រ ដែលលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ។ ដូច្នេះ សូមប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងអ្នកនេសាទ អ្នកដំណើរសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់​ចំពោះគ្រោះថ្នាក់ដែលអាចកើតឡើងដោយបាតុភូតធាតុអាកាសនេះ៕R/Ha



ទីតាំងផ្សាយពាណិជ្ជកម្ម