កូវីដ-១៩ ថ្ងៃ២៨ កញ្ញា÷ ជាសះស្បើយម្នាក់ និងមិនមានករណីឆ្លងថ្មីទេ

180
ចែករម្លែក

ដោយ÷វិវឌ្ឍន៍/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការព្យាបាល ជាសះស្បើយអ្នកជំងឺកូវីដ-១៩ម្នាក់ និងមិនមានរកឃើញករណីឆ្លងថ្មីនោះឡើយ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកជាសះស្បើយជា បុរសជនជាតិអង់គ្លេសអាយុ ៥៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ Apartment មួយកន្លែង ក្នុងសង្កាត់បឹងកក់២ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេស អង់គ្លេស ដោយឆ្លងកាត់ប្រទេសហូឡង់ ហើយបានបន្តជើងហោះហើរនៅ ប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត៕R/Ha


ទីតាំងផ្សាយពាណិជ្ជកម្ម