ការបង្ក្រាប​បទល្មើស​នេសាទ​ត្រូវគេ​មើលឃើញថា​នៅតែ​បន្តធ្វើ​ការបង្ក្រាប​

155
ចែករម្លែក

ដោយ​: រិ​ទ្ធ​សែន / ខេត្តពោធិសាត់​: ការបង្ក្រាប​បទល្មើស​នេសាទ នៅក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ ត្រូវគេ​មើលឃើញថា នៅតែ​បន្តធ្វើ​ការបង្ក្រាប​ដដែល​នៅក្នុង​រដូវ​ទឹក​ដំឡើង​នេះ​។ ករណី​បង្ក្រាប់​បទល្មើស​ជលផល​នេះ ត្រូវគេ​មើលឃើញថា បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​។​

​កិច្ច​ប្រតិ​ប​ត្ត​ការបង្ក្រាប​បទល្មើស​ជល​ផល​ខាងលើនេះ ធ្វើឡើង​ដោយ​សង្កាត់រដ្ឋបាល​ជល​ផល​កណ្ដៀង ដោយបាន​សហការ​ណ៍​ជាមួយ​នគ​បាល​ស្រុក និង​យោធា​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល នៅ​ចំណុច ក្បាលជ្រោយ​កោះ​កែវ​បន្ត​ដល់​ខាង​ជើងវត្ត ភូមិ រាំង​ទិល ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង​ខេត្តពោធិសាត់​ដែលជា​លទ្ធផល​បាន ០១​ករណី វត្ថុតាង​ធ្វើការ​រុះរើ និង​កាប់បំផ្លាញចោលរ​បាំងសាច់​អួន​ចំនួន ៣ ខ្សែ ប្រវែង ៧៥០ ម៉ែត្រ លូ​កង​សាច់​អួន​ចំនួន ៦ មាត់ បង្គោល​ចម្រឹង​ចំនួន ៤៣០ ដើម និង​បាន​ចាក់​លែង​ត្រី​ចំរុះ​ចូលទៅក្នុង​ទន្លេ​ធម្មជាតិ​វិញ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម