នៅ​អង្គការ​សហប្រជាជាតិ ឥណ្ឌា​ប្តេជ្ញា​ជួយ​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​សម្រាប់​ពិភពលោក​

217
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នដ្រា ម៉ូ​ឌី បាន​សន្យាថា​នឹង​ជួយ​ដល់​ពិភពលោក​ក្នុង ការផលិត​និង​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩ ខណៈពេលដែលលោក​មិន​បាន​និយាយ​ពី​ចំនួន​ករណី​ឆ្លង​និង​ស្លាប់​ដោយ​​សារ​ជំងឺ​កូវី​ដ​១៩​ដែល​បាន​កើតឡើង​នៅ​ប្រទេស​របស់​លោក​ដែល​កំពុង​រងគ្រោះ​ខ្លាំង​បំផុត​ពី​កូវី​ដ​១៩​។​

​លោក ណារិ​នដ្រា ម៉ូ​ឌី បាន​និយាយថា ការផលិត​និង​សមត្ថភាព​ចែកចាយ​វ៉ាក់សាំង​របស់​ឥណ្ឌា​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​ជួយ​មនុស្សជាតិ​ទាំងអស់​ក្នុង​ការប្រយុទ្ធប្រឆាំង​វិបត្តិ​នេះ​។​

​ឥណ្ឌា​ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​លំដាប់​ទី​២​នៅលើ​ពិភពលោក បាន​រាយការណ៍​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ​ជាង ៩៣.០០០ នាក់​ ដែល​មាន​ចំនួន​តិច​ជាង​នៃ​ចំនួន​អ្នក​ស្លាប់​នៅ​​សហរដ្ឋ​អាម៉េរិក​និង​ប្រេ​ស៊ីល តែ​ចំនួន​ឆ្លង​ច្រើន​បំផុត​ប្រចាំ​ថ្ងៃ​ជាប់​ចំណាត់ថ្នាក់​ទី​១​ក្នុង​លោក​នៅ​មួយ​រយៈពេល​ចុងក្រោយ​នេះ​។​

​ឥណ្ឌា​នៅ​ពីក្រោយ​សហរដ្ឋ​អាម៉េរិក​តែប៉ុណ្ណោះ ដោយ​មាន​ករណី​ឆ្លង​ចំនួន​៥,៩ លាន​នាក់​រហូតមកទល់​ពេលនេះ​។ ទោះយ៉ាងណា ចំនួន​ករណី​ឆ្លង​ថ្មី ប្រចាំថ្ងៃ​របស់​ឥណ្ឌា​បាន​កំពុង​ថយចុះ ដោយ​ការ​ជា​​សះស្បើយ​ពី​ជំងឺ​នេះមាន​ការកើនឡើង​លើស​ពី​ករណី​ឆ្លង​ថ្មី​ដែល​ត្រូវបាន​រាយការណ៍​ក្នុង​សប្តាហ៍​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នដ្រា ម៉ូ​ឌី​

ទីតាំងផ្សាយពាណិជ្ជកម្ម