អ្នកដំណើរ​១៥ នាក់​ស្លាប់​នៅក្នុង​រថយន្ត​ដឹក​អ្នកដំណើរ​ដែល​ឆេះ​នៅ​ប៉ា​គី​ស្ថាន​

158
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៧​កញ្ញា​ថា​​ យ៉ាងហោច​ណាស់​មនុស្ស ១៥ នាក់​បាន​ស្លាប់​នៅពេល​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​ដែល​បាន​កំពុងធ្វើដំណើរ​នៅ​តំបន់​ភាគខាងត្បូង​​នៃ​ប្រទេស​ប៉ា​គី​ស្ថាន មាន​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ​មាន​ភ្លើង​ឆាបឆេះ​។​

​រថយន្តក្រុង​នេះ បាន​កំពុង​ដឹក​អ្នកដំណើរ​ពី​ក្រុង​កា​រ៉ា​ជី ទៅ​ទីក្រុង​ហាយដេ​រ៉ា​បាត នៅពេល​វា​បាន​បុក​វត្ថុ​មួយ​ ហើយ​បាន​ធ្លាក់​ចេញពី​ផ្លូវ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២៦​ខែកញ្ញា​នេះ​។​

​រដ្ឋមន្ត្រី​ដឹកជញ្ជូន បាន​និយាយប្រាប់​សារព័ត៌មាន​AFP ថា “​ចំនួន​អ្នក​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នេះ បាន​កើនឡើង​១៥​នាក់ និង​មនុស្ស​៥​នាក់​ផ្សេងទៀត​បាន​រងរបួស​”​។​

​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​កំពុង​ពិនិត្យ​មើល​ថា​តើ​ធុង​ឧស្ម័ន​ធម្មជាតិ​មួយ​ដែល​បាន​ដាក់​នៅក្នុង​រថយន្ត​ក្រុង​នោះ បាន​បង្ក​ឱ្យ​មាន​ការផ្ទុះ​ឆេះ​ឬ​យ៉ាងណា​នោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ភាគច្រើន​នៃ​សាកសព​ទាំងនេះ បាន​ឆេះ​ខ្លោច​ខ្លាំង​រហូត​ដល់​មើល​មិន​ស្គាល់​

ទីតាំងផ្សាយពាណិជ្ជកម្ម