ក្រុមហ៊ុន​អន្តរជាតិ ចុង ហ្វ៊ា​ង​បាន​បរិច្ចាគ​សម្ភារ និង ថវិកា​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​

166
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​: កាលពី​ចុង​សប្តាហ៍​កន្លងទៅ ក្រុមហ៊ុន​អន្ដរជាតិ​ចុង ហ្វ៊ា​ង​បាន​ដឹកនាំ​មន្ត្រី​សហគ្រាស​ដែល​ពាក់ព័ន្ធ​ទៅ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ដើម្បី​ធ្វើ​សកម្មភាព​សប្បុរសធម៌ និង បាន​នាំ​សម្ភារ បរិក្ខារ​ពេទ្យ និង ថវិកា​មួយចំនួន​ទៅជូន​ដល់​មន្ទីរពេទ្យ​នេះ​ទៀតផង​។


​ក្រោម​ការគ្រប់គ្រង​ដោយ​មូលនិធិ Zurich នៃ​ប្រទេស​ស្វី​ស របស់លោក វេជ្ជបណ្ឌិត ប៊ីត រី​ច​នើ​រ​(BEAT RICHNER,​លោក​បានទទួល​មរណភាព​ហើយ​) តាំងពី​ឆ្នាំ​១៩៩២ មក​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ជួយសង្គ្រោះ​ដល់​ជីវិត​កុមារ​កម្ពុ​ជាជាង​៨៥​ភាគរយ​ដោយ​មិន​គិត​កម្រៃ ។ កុមារ​ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ចុះក្រោម មិនត្រូវ​បានគិត​ថ្លៃ​សេវា​ព្យាបាល​នោះទេ ។​ជា​រៀងរាល់ថ្ងៃ​អ្នកជំងឺ​ចំនួន ៣.២៤៥ នាក់​ត្រូវ​បានទទួល​ការព្យាបាល​ជា​រៀងរាល់ថ្ងៃ​ហើយ​មាន​អ្នកជំងឺ​ប្រហែលជា ១.១៨៤.៤៧០ នាក់​ត្រូវបាន​ព្យាបាល​ជា​រៀងរាល់ឆ្នាំ ហើយ​ជា​មធ្យម​ទារក​ប្រហែលជា ៦០ នាក់​បានកើត​នៅក្នុង​មន្ទីរពេទ្យ​នេះ​ជា​រៀងរាល់ថ្ងៃ​។ មិន​ថា​ជួបប្រទះ​ផល​លំបាក​យ៉ាងណាក្តី​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​នៅតែ​ប្តូរផ្តាច់​ជួយសង្គ្រោះ​ឲ្យ​អស់ពី​លទ្ធភាព មិន​ថា​អ្នកជំងឺ​មាន​ឬ​ក្រ ត្រូវតែ​ឈរ​ចាំ​លេខ​រៀង​តាម​លំដាប់លំដោយ​។ មិន​ថា​ថ្លៃ​ព្យាបាល​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន មន្ទីរពេទ្យ​នៅតែ​ទទួល​ព្យាបាល​ដោយ​មិន​គិត​កម្រៃ​។​ក្នុង​ក្រសែភ្នែក​ប្រជាជន​កម្ពុជា​និង​សូម្បីតែ​រាជរដ្ឋាភិបាល​កម្ពុ​ជាម​ន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា ប្រៀបដូចជា​ព្រះរ​ស់មក​ជួយសង្គ្រោះ​ដល់​កុមារ​កម្ពុជា​ផងដែរ​។


​ទោះបីជា​ស្ថានភាព​ចរាចរណ៍​មាន​ភាព​មមាញឹក​យ៉ាងណាក៏ដោយ​ក៏​ប្រជាជន​កម្ពុជា​បាន​សាទរ​ពេល​បានឃើញ​ក្បួន​រថយន្ត​បរិច្ចាគ​អំណោយ​ហើយ​ប៉ូលីស​ក៏បាន​ជួយ​សម្រួល​ផ្លូវ​ចរាចរណ៍​ផង​។​ដូច្នេះ​ក្បួន​រថយន្ត​របស់​យើង​បាន​ទៅដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​យ៉ាង​ទាន់ពេលវេលា​។​សកម្មភាព​បរិច្ចាគ​នេះ​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​អំពី លោកស្រី​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​ខែ​ក កែ​មាលី​ស៊ី​សូ​ដា និង ក្រុមគ្រួសារ​អ្នកជំងឺ​ដែល​កំពុង​ទទួល​ការព្យាបាល​ផ្ទាល់​។
ប្រធាន​មន្ទីរពេទ្យ​កុមា​រលោក​បណ្ឌិត Dennis Lawrence​ជា ជនជាតិ​បារាំង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន អន្តរជាតិ​ចុង ហ្វ៊ា​ង សម្រាប់​ការបរិច្ចាគ​សប្បុរសធម៌​របស់ខ្លួន និង បានប្រគល់​លិខិត​អរគុណ​សម្រាប់​អំណោយ​ដើម្បី​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​សម្រាប់​ការផ្គត់ផ្គង់​សម្ភារៈ​ដែល​ត្រូវការ​ជាបន្ទាន់​។​ការចូលរួម​រំលែក​ទុក្ខលំបាក​ជា​សម្ភារ​និង​ថវិកា​នេះ​នឹងត្រូវ​ផ្តល់ជូន​មន្ទីរពេទ្យ​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ផ្ទាល់​ដល់​អ្នកជំងឺ​។​


​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ក្រុមហ៊ុន​អន្តរជាតិ​ចុង ហ្វ៊ា​ង បាន​ផ្តួចផ្តើម​សកម្មភាព​បរិច្ចាគ​ជា​អន្តរជាតិ​ជាច្រើន​តាម​ទម្រង់​ផ្សេងៗ​គ្នា​មានដូចជា ប្រទេស​ម៉ាឡេស៊ី​, ហ្វីលីពីន​, កម្ពុជា និង តាម​បណ្តា​ប្រទេស​ផ្សេងទៀត​។ សម្ភារ​ដែល​បាន​បរិច្ចាគ​សម្រាប់​មន្ទី​រ​ពេទ្យ​កុមារ​កម្ពុជា​រួមមាន ម៉ាស់​, ម៉ាស៊ីន​ទឹកស្អាត​, ម៉ាស៊ីន​ចំរោះ​ទឹក​, ខ្នើយ​, ភួយ​, កម្រាលពូក​, ពូក​, មុង​, កង្ហារ​អគ្គិសនី​, ថវិកា​មួយចំនួន និង បាន​ចូលរួម​រំលែក​ទុក្ខ​។ គេ​យល់ថា​ម៉ាស់ គឺជា​តម្រូវការ​ដ៏​ធំ​បំផុត​នៅក្នុង​មន្ទីរពេទ្យ​កុមារ​។ យើង​ក៏​សូម​អំពាវនាវ​ដល់​សាធារណជន​ទូទៅ​ឱ្យ​ចូលរួម​ក្នុងការ​បរិច្ចាគ​សប្បុរ​ស​ធម៌​របស់​កុមារ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​។​
​បន្ទាប់ពី​ប្រគល់​សម្ភារ​បរិច្ចាគ​អ្នកតំណាង​មន្ទីរពេទ្យ​លោក Dennis Lawrence (​ជនជាតិ​បារាំង​) និង លោក​វេជ្ជបណ្ឌិត KY SANTY ក៏បាន​ដឹកនាំ លោក XIE XU DONG ដើម្បី​ទៅពិនិត្យ​ស្ថានភាព​នៅតាម​បន្ទប់​ពិគ្រោះ​ជំងឺ​ផ្សេងៗ និង ណែនាំ​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​ម​ន្ទីរ​ពេទ្យ​។​ជាមួយគ្នានេះដែរ​លោក XIE XU DONG បាន​សម្តែង​ការព្រួយបារម្ភ និង ជូនពរ​ដល់​ក្រុមគ្រួសារ​អ្នកជំងឺ​ឲ្យ​មាន​សុខភាព​ល្អ​។​
​ដោយសារតែ​ថ្លៃ​ថ្នាំ​មិនត្រូវ​បានគិត​កម្រៃ​ដល់​កុមារ​កម្ពុជា​ចាប់​អាយុ​ចាប់ពី​១២​ឆ្នាំ​ចុះ ក្រោម ដូច្នេះ​ថ្នាំ​មាន​ប្រភពពី​ការបរិច្ចាគ​ពី​ប្រទេស​មួយចំនួន និង ត្រូវបាន​ទិញ​ចូល​នៅក្នុង​តម្លៃ​ទាប​បំផុត​។ ដើម្បី​ធានា​រក្សាបាន​នៅ​គុណភាព​ថ្នាំ​ទាំងនេះ​មិនត្រូវ​បាន​លួច​លក់​នៅ​ខាងក្រៅ​នៅលើ​ដប​ថ្នាំ​ទាំងអស់​ត្រូវបាន​វាយ​ត្រា​សំគាល់ ដើម្បី​ធ្វើការ​ប្រមូល​ក្រោយ​ប្រើប្រាស់​រួច​រាប់​ចំនួន​ប​ញ្ជា​ក់​។


​អ្នកតំណាង​របស់​ក្រុមហ៊ុន​អន្តរជាតិ​ចុង ហ្វ៊ា​ង លោក XIE XU DONG បាន​មានប្រសាសន៍ថា ការផ្តល់​ជា​អំណោយ​លើក​នេះ គឺ​យោងតាម​នយោបាយ “​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​”​។ លោក​ប្រធាន ក្រុមហ៊ុន​អន្តរជាតិ​ចុង ហ្វ៊ា​ង លោក MENG XIAO SU លោក​អគ្គនាយក​ក្រុមហ៊ុន ZHENG DA លោក XIE BING លោក​អគ្គនាយក​ក្រុមហ៊ុន​អន្តរជាតិ​ចុង ហ្វ៊ា​ង លោក​XIE LEI និង ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ទាំងអស់​មានការ​កោតសរសើ​រ​យ៉ាងខ្លាំង​លើ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ហើយក៏​សុំ​ជូនពរ​អ្នកជំងឺ​ទាំងអស់​ឲ្យ​បាន​ឆាប់​ជាសះស្បើយ​។ លោក​ក៏បាន​បន្តទៀតថា​ការបរិច្ចាគ និង ការចុះ​សួរសុខទុក្ខ​លើក​ពិត​ជាមាន​អត្ថន័យ​ខ្លាំងណាស់ ការជួយ​គ្នា​ទៅវិញទៅមក​គឺ​មិន​បែងចែក​ពូជសាសន៍​ឡើយ វា​ត្រូវការ​ការចូលរួម​ពី​ពួកយើង​ទាំងអស់គ្នា​។ ដោយសារតែ​ភាព​ឈានមុខ​របស់​ក្រុមហ៊ុន ចុង ហ្វ៊ា​ង នៅលើ​ទីផ្សារ​អចលនទ្រព្យ ក្នុងពេល​តែមួយ​នេះ​ផងដែរ​យើង​បាន​ពាំនាំ​សហគ្រាស​ពណ៌​បៃតង ពី​ប្រទេស​ចិន​នាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស​។ ពួកយើង​ក៏បាន​ផ្តោត​យ៉ាងខ្លាំង​ទៅលើ សុខុមាលភាព​អន្តរជាតិ​។ នា​ថ្ងៃ​អនាគត​ក្រុមហ៊ុន​អន្តរជាតិ​ចុង ហ្វ៊ា​ង នឹង​បង្កើត​មូលនិធិ​អន្តរជាតិ​មួយ​ហៅថា​“​ស្នាមញញឹម​ខ្មែរ​” ហើយ​យើង​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ប្រមូល​មូលនិធិ​នេះ​ដើម្បី​ជួយ​ជា​សប្បុរស​ជូន​ដល់​ប្រទេស​កម្ពុជា វា​បង្ហាញ​យ៉ាងច្បាស់​ថា​ការជួយ​របស់​យើង​មិន​ចប់​ត្រឹមនេះ​ទេ វា​នៅមាន​ការជួយ​ជា​បន្តបន្ទាប់​ទៅមុខ​រហូត​ទៀត​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម