កតញ្ញុតា​, កតញ្ញូ​, កតវេទិតា​, កតវេទី​, កតិកា​

429
ចែករម្លែក

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

កតញ្ញុតា (​កៈ​-​តា​ញ់​-​ញុ​-​តា​) នាមសព្ទ ( បា​. ) សេចក្តី​ដឹង​ឧបការគុណ​ដែល​អ្នកដទៃ​បាន ធ្វើ​ដល់​ខ្លួន​បុត្រ​ធីតា ត្រូវមាន​កតញ្ញុតា​ចំពោះ​មាតាបិតា ។ កតញ្ញុតាធម៌ ធម៌​គឺ​កតញ្ញុតា​ កតញ្ញុតាធម៌​រប​ស់បុ​ត្រ​ធីតា ។​

កតញ្ញូ (​កៈ​-​ត័​ញ​-​ញូ​) គុណសព្ទ ( បា​. ) អ្នកដឹង​ឧបការគុណ​ដែល​អ្នក​ឯទៀត​គេ​បានធ្វើ​ហើយ ដល់​ខ្លួន គឺ​អ្នក​ដែល​មិន​ភ្លេច​, មិន​រមឹលគុណ​គេ​បុរស​កតញ្ញូ​, ស្ត្រី​កតញ្ញូ ។ ពាក្យផ្ទុយ អកតញ្ញូ ។​ នាមសព្ទ​( បា​. ) អ្នកដឹង​ឧបការគុណ​ដែល​អ្នក​ឯទៀត​គេ​បានធ្វើ​ហើយ​ដល់​ខ្លួន គឺ​អ្នក​ដែល មិន​ភ្លេច​, មិន​រមឹលគុណ​គេ បុរស​កតញ្ញូ​, ស្ត្រី​កតញ្ញូ ។ ពាក្យផ្ទុយ អកតញ្ញូ ។​

កតវេទិតា (​កៈ​-​តៈ​—) នាមសព្ទ​( បា​. ) ការដែល​បាន​តប ឬ ដែល​គិត​នឹង​តបស្នង​សងគុណ​ដល់ អ្នកមានគុណ​កតវេទិតា​របស់​បុត្រ​ធីតា​ទាំងឡាយ ។​

កតវេទី គុណសព្ទ​( បា​. ) អ្នក​ដែល​បាន​តប​, ដែល​គិតតែ​នឹង​តបស្នង​សងគុណ​ដល់​អ្នកមានគុណ​បុរស​នោះ​ជា​កតវេទី ។ ស្ត្រី​ជា កតវេទិនី ។ នាមសព្ទ ( បា​. ) អ្នក​ដែល​បាន​តប​, ដែល​គិតតែ នឹង​តបស្នង​សងគុណ​ដល់​អ្នកមានគុណ​បុរស​នោះ​ជា​កតវេទី ។ ស្ត្រី​ជា កតវេទិនី ។​

កតិកា (​កៈ​-​តិ​កា​) នាមសព្ទ ( បា​. ) សេចក្តី​ប្តេជ្ញា​, ការ​សន្មតិ​គ្នា​, ការ​មត់គ្នា​, ខសន្យា ។ កតិកាសញ្ញា សញ្ញា គឺ ការ​សន្មតិ​គ្នា​, ការ​មត់គ្នា​ទុកជា​គ្រឿង​សំគាល់​យើង​ត្រូវធ្វើ​កតិកា សញ្ញា​មួយ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម