លោក ចូ​សេ ម៉ូ​រី​ញ៉ូ ដក​កីឡាករ ដេ​ឡេ អា​លី ចេញពី​ក្រុម​ជម្រើស​ជាថ្មីទៀត​

182
ចែករម្លែក

ជាថ្មី​ម្តងទៀត លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) មិន​បញ្ចូល​កីឡាករ ដេ​ឡេ អា​លី (Dele Alli) ក្នុង​ក្រុម​ជម្រើស​របស់​ក្រុម តូ​តិ​ន​ហេម​(Tottenham )​សម្រាប់​ជំនួប​ជាមួយ​ក្រុម ញូ​វ​ខេ​សល (Newcastle) ទេ​។​
​ ​
​ខ្សែបម្រើ​រូបនេះ​លេង​បាន​មួយ​ម៉ោង អំឡុងពេល​ក្រុម​ស្ពឺរ​( Spurs) យកឈ្នះ​ក្រុម សេន​ឌី​យ៉ា (Shkendija )​កាលពី​ពាក់កណ្តាល​សប្តាហ៍​នៅ​ក្របខ័ណ្ឌ Europa League ប៉ុន្តែ​ខ្សែបម្រើ​រូបនេះ មិន​ត្រូវបាន​បញ្ចូល​ក្នុង​ក្រុម​ជម្រើស​ដំបូង​ឬ​ជា​កីឡាករ​បម្រុង​សម្រាប់​ការប្រកួត​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នោះទេ​។​
​ ​
​ពីរ​ប្រកួត​ចុងក្រោយ​របស់​ក្រុម Spurs អា​លី មិន​ទាំង​មានឈ្មោះ​អង្គុយ​មើល​ផង​ទេ ប៉ុន្តែ​អាច នឹង​មានមុខ​ក្នុងការ​ប្រកួត​ដណ្តើមពាន Carabao Cup នៅ​ថ្ងៃ​អង្គា​រ៍​។​
​ ​
​កីឡាករ​អង់គ្លេស​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ទៅ​ក្លិប Paris Saint Germain នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ប៉ុន្តែ​តាម​ព័ត៌មាន​ថា ក្លិប​ជើងឯក​នៅ​ក្របខ័ណ្ឌ Ligue 1 នេះ​គ្រោង​នឹង​ដកខ្លួន​ចេញពី​ការចរចា​។​
​ ​
​លោក ថូ​ម៉ាស ទូ​ចេ​ល (Thomas Tuchel) អន្ទះសា​ចង់​ផ្ទេរ​កីឡាករ​អង់គ្លេស​រូបនេះ​ដោយ​ផ្តល់ កិច្ចសន្យា​លេង​មួយឆ្នាំ ហើយ​គេ​ជឿថា អា​លី​ក៏​ចាប់អារម្មណ៍​ចង់​ចាប់ផ្តើម​ជាថ្មី​នៅ​ពហុ​កីឡា ដ្ឋា​ន Parc des Princes ។​
​ ​
​ប៉ុន្តែ​នៅពេលនេះ មាន​សុទិដ្ឋិនិយម​តិចតួច​ណាស់​ដែលថា​ក្លឹប​ទាំងពីរ​អាច​សម្រេច​កិច្ច ព្រមព្រៀង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ដេ​ឡេ អា​លី (Dele Alli)

ទីតាំងផ្សាយពាណិជ្ជកម្ម