លោក យើ​ហ្គេ​ន ក្លប់ ប្រាប់​កីឡាករ ឃើ​ទី​ស ចូ​ន ថា ទ្វារ​បើ​ចំហ​សម្រាប់​ក្រុម​ជម្រើស​ដំបូង

181
ចែករម្លែក

លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បាន​ប្រាប់​កីឡាករ ឃើ​ទី​ស ចូ​ន (Curtis Jones) ថា ទ្វារ​នៅ​បើកចំហ សម្រាប់​កីឡាករ​រូបនេះ​អាច​ចូលរួម​ក្រុម​ជម្រើស​ដំបូង​របស់​ក្រុម​លី​វឺ​ភូ​ល​( Liverpool )​បន្ទាប់ពី​កីឡាករ​រូបនេះ​រកបាន​២​គ្រាប់ អំឡុងពេល​ប្រកួត​ដណ្តើមពាន Cup ។
​ ​
​ចូ​ន រកបាន​ពីរ​គ្រាប់ ខណៈ​ក្រុម Liverpool យកឈ្នះ​ក្រុម Lincoln City ៧-២ នៅ​ក្របខ័ណ្ឌ Carabao Cup កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បានបង្ហាញ​គ្រូបង្វឹក​របស់ខ្លួន​ថា​ខ្លួន​ត្រៀម ឈាន​មួយ​ជំហាន​ទៀត​។​
​ ​
​កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​គឺជា​កីឡាករ​វ័យក្មេង​ដ៏​លេចធ្លោ​របស់​ក្លិប Liverpool ហើយ​វា​ហាក់ ដូចជា​ថា នៅពេលនេះ លោក ក្លប់ មានបំណង​ផ្តល់ឱកាស​ឲ្យ​កីឡាករ​រូបនេះ​បង្ហាញ​សមត្ថភាព ក្នុង​ក្រុម​កម្រិត​កំពូល​។​
​ ​
​លោក ក្លប់ បាន​និយាយថា “​នៅពេលនេះ ទ្វារ​បាន​បើក​ចាំ​។ ខ្ញុំ​មិន​ចង់​ឲ្យ​គាត់​បាត់បង់​ឱកាស​ទេ ពីព្រោះ​គាត់​មាន​ទេពកោសល្យ​។ របៀប​គាត់​រកបាន​គ្រាប់​បាល់ និង​របៀប​បង្កើត​ឱកាស​គឺ ពិតជា​អស្ចារ្យ​មែនទែន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឃើ​ទី​ស ចូ​ន (Curtis Jones)

ទីតាំងផ្សាយពាណិជ្ជកម្ម