ក្លិប​ឆេ​ល​ស៊ី គ្រោង​ដាក់សំណើ​៤០​លាន​ផោន​ដើម្បី​ផ្ទេរ​ខ្សែបម្រើ Declan Rice នៅ​រដូវក្តៅ​នេះ​

174
ចែករម្លែក

ក្លិប​តោ​ខៀវ​ឆេ​ល​ស៊ី​( Chelsea )​នឹង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ ឌី​ក្លែ​ន រ៉ា​យ (Declan Rice) របស់​ក្លិប​វេស​ហេម​( West Ham )​មុន​រដូវ​កាល​ទិញដូរ​កីឡាករ​បិទទ្វារ​។​
​ ​
​គ្រូបង្វឹក​ក្លិប Chelsea លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ចង់​ផ្ទេរ​ខ្សែបម្រើ​ការពារ​រូបនេះ ហើយ​ក្លិប​នេះ​គ្រោង​នឹងដាក់​សំណើ​ផ្ទេរ​តម្លៃ​ជាង​៤០​លាន​ផោន មុនពេល​រដូវ​កាល​ទិញដូរ បិទទ្វារ​នៅ​ថ្ងៃទី​៥ ខែតុលា​ខាងមុខនេះ​។​
​ ​
​ក្លិប Chelsea សង្ឃឹមថា នឹង​អាច​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ ខណៈ​ពួកគេ​ជឿថា ក្លិប West Ham អន្ទះសា​ចង់​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​រូបនេះ​។​
​ ​
​រ៉ា​យ ដែល​ត្រូវ​ក្លិប Chelsea បោះបង់ចោល​តាំងពី​អាយុ​១៤​ឆ្នាំ​នោះបាន​បង្ហាញមុខ​១០០ លើក​ហើយ​ក្នុង​វ័យ​២១​ឆ្នាំ​។​
​ ​
​កីឡាករ​រូបនេះ​នៅសល់​កិច្ចសន្យា​លេង​ដល់​រដូវក្តៅ​ឆ្នាំ​២០២៤ ប៉ុន្តែ​ក្លិប West Ham អាច​នឹង ត្រូវ​ទទួលបាន​ការបញ្ចុះ​បញ្ចូល​ឲ្យ​លក់​កីឡាករ​រូបនេះ ជាពិសេស​សហ​នាយក​ក្លិប​លោក David Sullivan សារភាពថា ក្លិប West Ham មានការ​លំបាក​ក្នុងការ​ផ្ទេរ​កីឡាករ​ថ្មី​ដោយសារ​បញ្ហា ហិរញ្ញវត្ថុ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ឌី​ក្លែ​ន រ៉ា​យ (Declan Rice)

ទីតាំងផ្សាយពាណិជ្ជកម្ម