ចិនត្រៀមលក្ខណៈរួចជាស្រេច “ក្នុងការធ្វើអ្វីក៏បានដែរ” ឱ្យតែចាប់កោះតៃវ៉ាន់ឲ្យលុតជង្គង់ចុះចាញ់

954
ចែករម្លែក
លោកវរសេនីយ៍ឯក តាន់ កេហ្វី ជាអ្នកនាំពាក្យក្រសួងការពារជាតិចិន
តៃវ៉ាន់ធ្វើសមុទ្រការពារប្រឆាំងនឹងការលុកលុយពីចិនដីគោក

ចិននិយាយថាខ្លួនបានត្រៀមលក្ខណៈរួចជាស្រេច “ក្នុងការធ្វើអ្វីក៏បានដែរ” ឱ្យតែចាប់កោះតៃវ៉ាន់លុតជង្គង់ចុះចាញ់ ខណៈច្រានចោលគំនិតនៃ «ខ្សែបន្ទាត់កណ្តាលដែលជាព្រំដែនសមុទ្រក្រៅផ្លូវការរវាងកោះតៃវ៉ាន់និងចិនដីគោក។

ជាមួយគ្នានេះដែរនៅក្នុងការបង្ហាញយ៉ាងច្បាស់ពីការបារម្ភរបស់កោះតៃវ៉ាន់ ក្រសួង​យោធារបស់តៃវ៉ាន់បានឱ្យដឹងកាលពីថ្ងៃអាទិត្យទី២៧កញ្ញាថា កងកម្លាំងប្រដាប់​អាវុធរបស់ខ្លួនបានធ្វើសមយុទ្ធប្រឆាំងនឹងការឡើងលើច្រាំងនៅកោះមួយក្នុងសមុទ្ររបស់ខ្លួនដែលនៅជិតប្រទេសចិន។ ចិនកាលពីសប្តាហ៍មុនបានធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ដែលក្នុងនោះយន្ដហោះ ១៩គ្រឿងបានហោះឆ្លងកាត់អ្វីតែលតៃវ៉ាន់ហៅថាខ្សែបន្ទាត់កណ្តាលដែលខ័ណ្ឌចែកច្រកសមុទ្រតៃវ៉ាន់ តែចិនប៉េកាំងមិនទទួលស្គាល់នោះ។

សមយុទ្ធនេះត្រូវគេមើលឃើញថាជាសារដ៏ច្បាស់មួយទៅកាន់ប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៊ីងវិន មេដឹកនាំគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលបានទទួលអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកំណើនថាមពលនិងបរិស្ថានអាម៉េរិកនៅក្នុងចំណាត់ការមួយ ដែលធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងជាខ្លាំង។

ថ្លែងកាលពីថ្ងៃសៅរ៍ លោកវរសេនីយ៍ឯក តាន់ កេហ្វី ជាអ្នកនាំពាក្យ​ក្រសួង​ការពារជាតិចិនបានប្រាប់អ្នកសារព័ត៌មានថា “គណបក្សប្រជាធិបតេយ្យជឿន​លឿនដែលកំពុងកាន់អំណាចរបស់កោះនេះមិនបានយកចិត្តទុកដាក់ចំពោះសុវត្ថិភាពនិងសុខុមាលភាពរបស់ជនរួមជាតិតៃវ៉ាន់ក្នុងកិច្ចប្រឹងប្រែងដើម្បីផ្តាច់ខ្លួននិងបង្កឱ្យមានការប្រឈមមុខដាក់គ្នារវាងចិនដីគោកនិងតៃវ៉ាន់”។

លោកបន្តថា “ផែនការសម្រាប់ការធ្វើអបគមន៍នេះបានធ្វើឱ្យខូចខាតដល់​សន្តិភាព​និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ហើយវានឹងត្រូវបរាជ័យ។ ប្រសិនបើកងកម្លាំង​បំបែកខ្លួនតៃវ៉ាន់ហ៊ានប៉ុនប៉ងធ្វើអបគមន៍នៅកោះតៃវ៉ាន់ក្នុងកាលៈទេសៈណាក៏ដោយ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរារាំងកិច្ចប្រឹងប្រែងរបស់ពួកគេ”៕ ដោយ ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម