ក្លិប​មេន​ឆេ​ស្ទ័​រ យូ​ណា​ធី​ត ស្វែងរក​លទ្ធភាព​ផ្ទេរ​ខ្សែបម្រើ អឹ​ន​ហ្គោ​ឡូ កាន​តេ របស់ ឆេ​ល​ស៊ី​

208
ចែករម្លែក

​ក្លិប មេន​ឆេ​ស្ទ័​រ យូ​ណា​ធី​ត (Manchester United) បាន​តាម​សម្លឹងមើល​ខ្សែបម្រើ អឹ​ន​ហ្កោ​ឡូ កាន​តេ (N`Golo Kante) របស់​ក្លិប​ឆេ​ល​ស៊ី​( Chelsea) ។​
​ ​
​កីឡាករ​ម្ចាស់​មេដាយមាស​វើ​ល​ខាប់​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) ដែល​ដឹកនាំ​ដោយ​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) អតីត​គ្រូបង្វឹក​ក្លិប Chelsea ។​
​ ​
​ប៉ុន្តែ កាន​តេ អាច​នឹងធ្វើ​ដំណើរ​ទៅ​ពហុ​កីឡដ្ឋាន Old Trafford បន្ទាប់ពី​ក្លឹប​បិសាច​ក្រហម​បាន ទាក់ទង​ទៅ​តំណាង​របស់​កីឡាករ​រូបនេះ​។​
​ ​
​លោក ព្យែ​រ៉ូ អូ​ស៊ី​លី​យ៉ូ (Piero Ausilio) នាយក​ក្លឹប Inter Milan បាន​ដកខ្លួន​ចេញពី​លទ្ធភាព​ផ្ទេរ កាន​តេ នៅ​រដូវ​កាល​នេះ ពីព្រោះ​ក្លឹប Chelsea គ្មាន​បំណង​ស្តាប់​សំណើ​របស់ Inter ដែល​ផ្តល់ឱកាស​ឲ្យ​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) តាម​ប្រមាញ់​កីឡាករ​រូបនេះ​។​
​ ​
​លោក កុន​តេ អន្ទះសា​ចង់​ជួបជុំ​ជាមួយ​កីឡាករ​បារាំង​រូបនេះ​ឡើងវិញ បន្ទាប់ពី​អ្នក​ទាំង​ពីរលើក ពាន​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ជាមួយគ្នា​កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ប្តេជ្ញាចិត្ត​រក្សាទុក​កីឡាករ​បារាំង​រូបនេះ​។​
​ ​
​ក្លិប Chelsea បាន​បដិសេធ​សំណើ​ដែលមាន​ភ្ជាប់​ជាមួយនឹង​កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) និង​កីឡាករ ម៉ា​សេ​ឡូ ប្រូ​ហ្សូ​វី​ច (Marcelo Brozovic) ហើយ​លោក អូ​ស៊ី​លី​យ៉ូ បាន​អះអាងថា ខ្សែបម្រើ​រូបនេះ​មាន​សារៈសំខាន់​សម្រាប់​ក្រុម Chelsea ណាស់ មិនអាច​លក់បាន​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ អឹ​ន​ហ្កោ​ឡូ កាន​តេ (N`Golo Kante)

ទីតាំងផ្សាយពាណិជ្ជកម្ម