១​នាទី អាចធ្វើ​ឲ្យ​ទឹកស្អាត ថែមទាំង​សន្សំ​ថ្លៃ​ទឹក​ទៀតផង​

453
ចែករម្លែក

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​មួយ​ដែល​អាចជួយ​ចម្រុះ​ទឹក​អ្នក​ឲ្យ​ស្អាត​ថែមទាំង អាច​សន្សំ​បាន​ថ្លៃ​ទឹក​ទៀតផង​។ តើ​មាន​អ្វី​ខ្លះទៅ​?

​ប្រសិនជា​អ្នក​ចង់​ចម្រុះ​ទឹក​ឲ្យ​ស្អាត​អ្នក​មិនចាំបាច់​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ទិញ​ម៉ាស៊ីន​ចម្រុះ ទឹក​នោះទេ ដោយ​គ្រាន់តែ​អ្នក​ប្រើតែ​វិធី​នេះ នោះ​អ្នកនឹង​អាច​ទទួលបាន​ទឹក​ដែល​ស្អាត​ហើយ​។ អ្នក​អាច​យក​សម្លី​ចំនួន​មួយ​ដុំ​ដាក់​នៅ​ក្បាល​រ៉ូ​បី​នេ​ទឹក រួច​យក​ស្បៃ​រុំ​របួស​មក​រុំ​ពី​ក្រៅ​សម្លី​នោះ ដើម្បី​ជួយ​ទប់​សម្លី​នោះ​ឲ្យ​ជាប់​។ បន្ទាប់មក អ្នក​អាច​យក​កៅស៊ូ​មក​ចង់​ឲ្យ​ជាប់​ស្បែ​នោះ​។ ក្រោយ​ពេលដែល​អ្នកធ្វើ​បែបនេះ​រួច អ្នក​អាច​បើកទឹក​ប្រើ​បាន​ហើយ​។ ទឹក​ដែល​ហូរ​ចេញមក នឹងមាន​លក្ខណៈ​ស្អាត ដោយ​គ្មាន​ធូលី ឬ​ដី​ឡើយ​។ អ្នក​អាច​តែងតែ​ឧស្សាហ៍​ផ្លាស់ប្តូរ​វា ព្រោះ​សម្លី​នោះ​នៅពេលដែល​ច្រុះ​ទឹក​យូរ វា​អា​ចក​កដី​ក្នុង​នោះបាន​។ ដូចនេះ​អ្នក​អាច​ប្រើ វិធី​ងាយ​មួយ​នេះ ដើម្បី​ទទួលបាន​ទឹកស្អាត និង​បង់ថ្លៃ​ទឹក​មិន​ច្រើន​ឡើយ​៕ ដោយ​: health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម