សមត្ថកិច្ច ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​លាក់ទុក​ក្រឡ​បុរាណ រកឃើញ​ពី​បាតសមុទ្រ​

430
ចែករម្លែក

ដោយ​៖ វណ្ណៈ /
​ព្រះសីហនុ​៖
បុរស​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​សមត្ថកិច្ចអាវុធហត្ថ ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន កាលពី​ម៉ោង ៩ យប់ ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ផែ​រ៉ូយ៉ាល់ ស្ថិត​ក្រុម​៣១ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ ពីបទ​លាក់ទុក​វត្ថុ​បុរាណ ដែល​ពួកគាត់ អះអាងថា រកបាន​មកពី​បាតសមុទ្រ ។​

​សមត្ថកិច្ចអាវុធហត្ថ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ ឈ្មោះ ឡេ វ៉ាង​ហួន អាយុ ៤២ ឆ្នាំ ជា​ជនជាតិ​វៀតណាម រស់នៅ​ចំណុច​ខាងលើ ហើយ​សមត្ថកិច្ច បាន​ដកហូត​ក្រឡ ទាំង​តូច .​ធំ ចំនួន ២៨១ ក្រឡ យកមក​រក្សាទុក ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង កំពុង​រក្សា ទុក​នៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ ខេត្ត​ព្រះសីហនុ ដើម្បី​អនុវត្តតាម​នីតិវិធី​ប​ន្ត​៕​/V

ជនសង្ស័យ ឈ្មោះ ឡេ វ៉ាង​ហួន អាយុ ៤២ ឆ្នាំ ជា​ជនជាតិ​វៀតណាម

ទីតាំងផ្សាយពាណិជ្ជកម្ម