យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរ បាលក្រុងសៀមរាបឃាត់ខ្លួនករណី ផុសក្នុងបណ្តាញសង្គមTik Tok ដោយសរសេរ រដ្ឋបាលខេត្តសៀម រាប ចុះរុះរេីរបងផ្ទះ ដោយមិនមានការព្រមព្រៀងពីម្ចាស់ផ្ទះជិត ១០០ផ្ទះ

166
ចែករម្លែក

ដោយ:គូលែន/សៀមរាប: យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាបឃាត់ខ្លួន ករណីផុស ក្នុងបណ្តាញសង្គម Tik Tok ដោយសរសេរ រដ្ឋបាលខេត្តសៀមរាប ចុះរុះរេីរបងផ្ទះ ដោយមិនមានការព្រមព្រៀងពីម្ចាស់ផ្ទះជិត ១០០ផ្ទះ។

ការឃាត់ខ្លួនយុវជនខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្រុងសៀមរាប។

សមត្ថកិច្ចនគរបាលក្រុងសៀមរាប: បាននិយាយថា យុវជនម្នាក់បានធ្វើការកាត់តបញ្ជូលសម្លេងស្រែកទ្រហោយំពីប្រភពផ្សេងបញ្ចូលក្នុងឃ្លិបវិដេអូ សកម្មភាព គ្រឿងចក្រនៅការដ្ឋាន បើកផ្លូវ មួយកន្លែង ក្នុងក្រុងសៀមរាប ហើយផុស ក្នុងបណ្តាញសង្គម Tik Tok ដោយសរសេរ អត្ថបទបន្ថែមថា “រដ្ឋបាលខេត្តសៀមរាប ចុះរុះរេីរបងផ្ទះ ដោយមិនមានការព្រមព្រៀងពីម្ចាស់ផ្ទះជិត ១០០ផ្ទះ”ធ្វើអោយមានការយល់ច្រឡំ ។

សមត្ថកិច្ចបានបន្តថា តាមចម្លើយសារភាព គឺការផុសកាត់តប ញ្ជូលសម្លេង និងចោទប្រកាន់នេះ មិនមែនជា ការពិត ទេគឺគ្រាន់តែធ្វើឡើងក្នុងគោលបំណង ដើម្បីចង់បានការចាប់អារម្មណ៍ (ល្បី) ពីមហាជនមក លើគណនីបណ្តាញសង្គម TikTokរបស់ខ្លួន ក្នុងគោលដៅ ដើម្បីប្រើប្រាស់គណនីបណ្តាញសង្គម TikTokនេះប្រកបរបរ លក់ដូរ ផ្សព្វផ្សាយ ផលិតផល លើបណ្តាញ Online តែប៉ុណ្ណោះ។

ក្រោយពីឃាត់ខ្លួនមកសាកសួរបំភ្លឺ យុវជនរូបនោះបានសារភាពកំហុសនិង សុំទោសជាសាធារណៈ ព្រមទាំងទទួលស្គាល់កំហុសរបស់ខ្លួន និងព្រមលុបវីដេអូដែលខ្លួនបានបង្ហោះកន្លងមកផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម