ស្រីលង្កា​បញ្ជូន​កុងតឺន័រ​ផ្ទុក​សំរាម​ខុសច្បាប់​ជាច្រើន ទៅ​ប្រទេស​អង់គ្លេស​វិញ​

179
ចែករម្លែក

​ស្រីលង្កា​បាន​បញ្ជូន​ទៅ​ប្រទេស​អង់គ្លេស​វិញ​នូវ​កាកសំណល់​ជា​ច្រើន​កុងតឺន័រ ដែល​រដ្ឋាភិបាល​បាន​និយាយ​ថា​បាន​នាំ​មក​ប្រទេស​ស្រីលង្កា​ដោយ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ស្តីពី​ការគ្រប់គ្រង​ការដឹកជញ្ជូន​​សម្ភារៈ​ឬ​វត្ថុ​ធាតុ​ដែល​មាន​គ្រោះថ្នាក់​។​

​ក្រុម​មន្ត្រី​គយ​បាន​និយាយប្រាប់​សារព័ត៌មាន​AFP​ថា​សំរាម​ចំនួន​២១​កុងតឺន័រ​ដែល​មាន​ទម្ងន់​សំរាម​ចំនួន​២៦០​តោន​នេះ បាន​មក​ដល់​ទីក្រុង​កូឡុំបូ​តាម​កប៉ាល់​រវាង​ខែ​កញ្ញា​ឆ្នាំ ២០១៧ និង​ខែមីនា​​ឆ្នាំ ២០១៨ តែ​កុងតឺន័រ​ផ្ទុក​សំរាម​ទាំងនេះ ត្រូវបាន​ដឹក​ចេញពី​ប្រទេស​ស្រី​ល​ង្ក​កាលពី​ថ្ងៃ​សៅរ៍​ទី​២៦​ខែកញ្ញា​នេះ​។​

​អ្នកនាំពាក្យ​គយ​បាន​និយាយប្រាប់​សារព័ត៌មាន​កាល​ពី​ថ្ងៃ​សៅ​រ៍ថា ” ក្រុមហ៊ុន​ដឹកជញ្ជូន​នេះ​បាន​យល់ព្រម​ដឹក​កុងតឺន័រ​សំរាម​ចំនួន​២១​កុងតឺន័រ​នេះ​ទៅវិញ ។​យើង​កំពុង​ធ្វើការ​ដើម្បី​ធានាបាន​​ប្រាក់​សំណង​ពី​អ្នក​ដែល​ទទួលខុសត្រូវ​ក្នុងការ​ដឹក​កុងតឺន័រ​សំរាម​ទាំងនោះ ចូល​ក្នុង​ប្រទេស​នេះ​។​

​ទោះជា​យ៉ាងណា កុងតឺន័រ​ផ្ទុក​សំរាម​ចំនួន​២៤២​កុងតឺន័រ​ផ្សេង​ទៀត​មកពី​ប្រទេស​អង់គ្លេស​ដែល​រដ្ឋាភិបាល​នេះ​បាន​និយាយថា​បាន​ដឹក​សំរាម​ខុសច្បាប់​ដោយ​រំលោភ​លើ​ច្បាប់​អន្ដរជាតិ​នោះ​គឺ​នៅ​​ទុក​ចោល​នៅ​ឡើយ​នៅ​កំពង់ផែ​ដដែល​នោះ​និង​នៅ​តំបន់​ពាណិជ្ជកម្ម​សេរី​មួយ នៅ​ខាងក្រៅ​ទីក្រុង​នេះ​។ កុងតឺន័រ​ផ្ទុក​សំរាម​ទាំងនេះ បាន​មក​ដល់​ប្រទេស​ស្រីលង្កា​កាលពី​ឆ្នាំ​២០១៧​និង​ឆ្នាំ​២០១៨​។​

​បច្ចុប្បន្ន រដ្ឋាភិបាល​នេះ កំពុង​ធ្វើ​ចំណាត់ការ​តាម​ផ្លូវច្បាប់​ប្រឆាំង​ក្រុមហ៊ុន អ្នក​ដឹក​សំរាម​មកនេះ​ដើម្បី​ឱ្យ​យក​កុងតឺន័រ​សំរាម​២៤២​កុងតឺន័រ ចេញពី​ប្រទេស​នេះ​៕​ប្រែ​សម្រួល៖សុខា/sn

​មន្ត្រី​គយ​ស្រី​ល​ង្កាពិនិត្យមើល​កុងតឺន័រ​ផ្ទុក​សំរាម​នៅ​ទីក្រុង​កូឡុំបូ​

ទីតាំងផ្សាយពាណិជ្ជកម្ម