អ្នកជំនាញនិយាយថា ចិនអាចនឹងវាយយកកោះតៃវ៉ាន់ខណៈអាម៉េរិកកំពុងរវល់បោះឆ្នោត

475
ចែករម្លែក

យោងតាមអ្នកជំនាញបានឱ្យដឹងថាតៃវ៉ាន់បារម្ភថាចិននឹងចាប់ផ្តើមការលុកលុយពេញទំហឹង បន្ទាប់ពីការបោះឆ្នោតរបស់សហរដ្ឋអាម៉េរិកនៅខែវិច្ឆិកា។

កោះតៃវ៉ាន់មានក្តីបារម្ភថាប្រទេសចិនអាចនឹងចាប់ផ្តើមលុកលុយក្នុង “ឱកាសដ៏ល្អ” នៅចុងឆ្នាំនេះ។ ក្រុមអ្នកជំនាញបារម្ភថារយៈពេលរវាងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅខែវិច្ឆិកានិងការស្បថឡើងកាន់តំណែងនៅខែមករាគឺជាពេលដែលចិនអាចចាត់វិធានការប្រឆាំងនឹងកោះតៃវ៉ាន់។ រឿងនេះកើតឡើងខណៈភាពតានតឹងរវាងមហាអំណាចទាំងពីរកាន់តែកើនខ្លាំងឡើង បន្ទាប់ពីយន្តហោះចម្បាំងចិនច្រើនឡើងបានហោះរំលងលើកោះតៃវ៉ាន់។

ក្នុងប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានបង្កើនយុទ្ធនាការយោធារបស់ខ្លួននៅជុំវិញកោះនេះ។

ប៉េកាំងចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិនហើយមិនដែលច្រានចោលការប្រើប្រាស់កម្លាំងដើម្បីនាំកោះនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះឡើយ។

កាលពីសប្តាហ៍មុនយន្តហោះចម្បាំងចិនបានហោះឆ្លងកាត់អ្វីដែលតៃវ៉ាន់ហៅថាខ្សែកណ្តាល នៅច្រកសមុទ្ធតៃវ៉ាន់ដ៏តូចចង្អៀត បែងចែកភាគីទាំងសងខាង នៅពេលចិនប៉េកាំងបដិសេធមិនទទួលស្គាល់ខ្សែបន្ទាត់នេះ។

អ្នកជំនាញអំពីប្រទេសចិនលោក ដេកធឺ រ៉ូបឺត បានប្រាប់ទូរទស្សន៍អាល្លឺម៉ង់ DW ថាជម្លោះយោធារវាងភាគីទាំងពីរទំនងជាអាចកើតមានឡើងជាងពេលណាៗទាំងអស់។

លោកបាននិយាយថា “ចិនកំពុងគំរាមកំហែងដោយផ្ទាល់មាត់តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយនិយាយបើកចំហអំពីសង្គ្រាមហើយការពិតជាក់ស្តែង កងទ័ពអាកាសរបស់ PLA បានប្រើយន្តហោះជាច្រើនហោះរំលងលើច្រកសមុទ្រតៃវ៉ាន់”។

អ្នកនយោបាយតៃវ៉ាន់ ឈ្មោះ អេណុច វូ​ បាននិយាយថា “វាប្រាកដជាបក្សកុម្មុយនីស្តចិនលែងអត់ធ្មត់រង់ចាំពេលទៀតហើយ”៕ ដោយ ៖ កញ្ញាដាលីស

ឱកាសល្អរបស់ចិនដើម្បីវាយលុកតៃវ៉ាន់គឺអំឡុងពេល៣ខែក្រោយបោះឆ្នោតនៅអាម៉េរិក

ទីតាំងផ្សាយពាណិជ្ជកម្ម