បុរស​គួរ​ប្រយ័ត្ន​ចំពោះ​រឿង​មួយចំនួន​ខាងក្រោម​

676
ចែករម្លែក

​នៅពេល​យើង​និយាយ​ដល់​ការរួម​ភេទ​មាន​មនុស្ស​ជាច្រើន​បាន​និយាយ​អំពី​របៀប​ដែល​ស្ត្រី​គួរ ធ្វើ និង​មិនគួរ​ធ្វើ ប៉ុន្តែ​គេ​មិនសូវ​និយាយ​ច្រើន​អំពី​បុរស​ឡើយ ។ ទោះបីជា​យ៉ាងនេះ​ក្តី​សម្រាប់ មនុស្ស​ប្រុស​មានរឿង​មួយចំនួន​ដែរ ដែល​ខ្លួន​គួរតែ​ចងចាំ និង​មិន​ធ្វើឡើង​ចំពោះ​លិង្គ​របស់ខ្លួន មុនពេល​រួមភេទ ។​

មិនត្រូវ​បណ្តោយ​លេង​លិង្គ​ច្រើនពេក​ឡើយ
​សម្រាប់​ការ​បរ​បោស​អង្អែល​មុនពេល​រួមភេទ​វា គឺជា​រឿង​សំខាន់​ណាស់​មុនពេល​អ្វីៗ​ចាប់ផ្តើម ទាំងអស់គ្នា ។ ប៉ុន្តែ​សម្រាប់​បុរស​វិញ អ្នក​ត្រូវ​ដឹងថា តើ​កា​របរ​បោស​អង្អែល​ប៉ុណ្ណា​ទើប​ហៅថា ច្រើនពេក ។ ការ​បណ្តោយ​ឲ្យ​មាន​ការលេង​លិង្គ​ច្រើនពេក មិនមែន​ធ្វើ​ឲ្យ​អ្នក​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ធ្វើ​សកម្មភាព​ទេ ។ បើសិនជា​អ្នកមាន​បញ្ហា​លិង្គ​ឡើង​មិន​រួច​ក្រោយពី​បរ​បោស​អង្អែល រួច យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ទៅ ។​

កុំ​ព្យាយាម​ប្រើ​ប្រេងរំអិល​អី
​លិង្គ​មិនត្រូវ​ការប្រើ​ប្រេងរំអិល​ឡើយ ។ ទឹករំអិល​ទ្វារមាស​ស្ត្រី គឺ​គ្រប់គ្រាន់​សម្រាប់​សកម្មភាព បរ​បោស​អង្អែល​ហើយ ។ ក្រៅពីនេះ បើសិនជា​អ្នក​ប្រើ​ស្រោមអនាម័យ​ទៀត​វារឹតតែ​បរិបូរណ៍ ណាស់​ហើយ ។ ដូច្នេះ ហេតុអ្វី​អ្នក​ត្រូវ​ពិបាក​ខ្លួន​ប្រើ​ប្រេងរំអិល​ពី​ខាងក្រៅ​ទៀត​ធ្វើ​អី​? ក្រៅពីនេះ វា​ក៏​អាចធ្វើ​ឲ្យ​កើត​កន្ទួល​រមាស់ ឬ​ការបង្ក​រោគ​នៅ​ថ្ងៃក្រោយ​ថែមទៀត ។​

កុំ​ប្រើ​ដៃ​ច្រើនពេក
​មិន​ខ្វល់​ថា​អ្នកធ្វើ​វា​ដោយ​ខ្លួនឯង ឬ​ពឹង​ឲ្យ​ដៃគូ​ជួយ​ទេ ចូរ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​ផង ។ បើសិនជា​នាង​ចូលរួម​ធ្វើ​សកម្មភាព​ដែល​អ្នក​អាច​ធ្វើបាន​ដោយ​ខ្លួនឯង ចូរ​បង្ហាញ​នាង​ឲ្យ​ធ្វើ​ថ្ន មៗ និង​មួយៗ​ទៅ ។ ការដែល​ធ្វើ​វា​ខ្លាំងពេក​អាច​នឹងធ្វើ​ឲ្យ​ខាតបង់​ភាព​រីករាយ​ទៅវិញ​ទេ ។​

ចូរ​ចៀសវាង​ការប្រើ​គ្រឿងផ្សំ​ដែល​ខុស
​ពិតណាស់​ខាង​ស្រី​ទំនងជា​ខ្ពឺ​ម​ខ្លាំង​បើសិនជា​តំបន់​ឯកជន​របស់​អ្នកមាន​ភាពកខ្វក់ ។ ប៉ុន្តែ មិនមែន​មានន័យថា អ្នកត្រូវការ​លាង​សម្អាត​កន្លែង​នេះ ជាមួយនឹង​សាប៊ូ​ដែលមាន​ក្លិនក្រអូប នោះទេ ។ គ្រាន់តែ​ប្រើ​ទឹក និង​សាប៊ូ​ដុស​សម្អាត​ធម្មតាៗ គឺ​គ្រប់គ្រាន់​ហើយ ។​

កុំ​ប្រើ​សម្ពាធ​ខ្លាំងពេក
​ខណៈពេល​កំពុងតែធ្វើកា​របរ​បោស​អង្អែល​ក្នុងពេល​រួមភេទ​ការដែល​ប្រើ​ដៃ​ជួយ​ខ្លួនឯង ឬ​ប្រើ មាត់​បៀម​លិង្គ​នោះ​ចូរ​ប្រុងប្រយ័ត្ន​ខ្លះ​ផង ។ ការដែល​ប្រើ​សម្ពាធ​ខ្លាំង​ចំពោះ​ការងារ​នេះ​ពេក អាច​នាំ​ឲ្យ​លិង្គ​បាក់ ឬ​ខូច​អារម្មណ៍​ស្រើបស្រាល​បាន ។​

មិនត្រូវ​ប្រើ​មាត់​បៀម​លិង្គ​ច្រើនពេក​ទេ
​ចូរ​ណែនាំ​ឲ្យ​ដៃគូ​អ្នកចេះ​ពី​វិធី​បម្រើ​អារម្មណ៍​អ្នក​ដោយ​ថ្នមៗ និង​មិន​បង្ក​ការឈឺចាប់​ផង ។ ពេលខ្លះ​បើសិនជា​អ្នក​បង្ខំ​ឲ្យ​នាង​ប្រើ​មាត់​វា​អាច​នឹង​នាំ​រឿង​អាក្រក់​ច្រើនជាង​រឿង​ល្អ ។ ផ្ទុយទៅវិញ​ចូរ​ស្នើរ​សុំ​នាង​តាម​វិធី​ត្រឹមត្រូវ និង​ណែនាំ​នាង​ថា​គួរ​ធ្វើ​បែបណា​ល្អ​ផង ៕ ដោយ​: health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម