វីងនិងស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ចាប់ដៃគ្នា​ដើម្បីជំរុញប្រព័ន្ធហិរញ្ញវត្ថុបែបឌីជីថលសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម

121
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតនិងស៊ីអ៊ីអូ ម៉ាស្ទ័រ​ក្លឹប ដែលជាស្ថាប័នបណ្តុះបណ្តាលសម្រាប់ម្ចាស់​អាជីវកម្មខ្នាតតូចនិងមធ្យម​នៅក្នុង​ប្រទេស​កម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា​លើកម្មវិធីជំរុញ​ដំណោះស្រាយទូទាត់តាមបែបឌីជីថលសម្រាប់សមាជិកក្លឹប។

តាមរយៈភាពជាដៃគូនេះវីង និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹបនឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធក្នុងការ​បញ្ច្រៀបចំណេះដឹងអំពីដំណោះស្រាយទូទាត់តាមបែបឌីជីថលរបស់វីងដល់សមាជិកក្លឹប​ដែល​ភាគច្រើនជាសហគ្រាសខ្នាតតូចនិងមធ្យមតាម​រយៈការបណ្តុះបណ្តាល ​និង​សកម្ម​ភាព  កសាងសមត្ថភាពផ្សេងៗដែលចាំបាច់សម្រាប់ប្រតិបត្តិ​ការអាជីវកម្មប្រចាំ​ថ្ងៃ​របស់ពួកគេ។

លោកហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖«ស​ហ​គ្រាសខ្នាតតូចនិងមធ្យម ជាផ្នែកមួយដ៏សំខាន់ចំពោះកំណើនសេដ្ឋកិច្ចនៅសកម្ពុជា។ ពួកគេដើរតួជាអ្នកផ្គត់ផ្គង់ឱ្យសាជីវកម្មធំៗ និងបានបង្កើតការងារជាច្រើន​កន្លែង​ដល់​ប្រជា​ពលរដ្ឋ។ ទោះយ៉ាងណាក្តី ដោយសារទំហំអាជីវកម្ម ពួកគេអាចប្រឈមនឹងបញ្ហា​ផ្សេងៗ​ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនិងការទទួលបានបច្ចេកវិទ្យាទំនើប។ យើងចង់ចែក​រំលែកបន្ទុក​របស់ពួកគេនិងជួយពួកគេឱ្យរីកចម្រើនជាមួយយើង»។

ក្នុងនាមជាអ្នកផ្តល់សេវាកម្មធនាគារចល័តឈានមុខគេមួយនៅកម្ពុជា ធនាគារ​ឯកទេស​​​​​វីងបានកំពុងធ្វើការងារជាមួយដៃគូអាជីវកម្ម និង អ្នកជំនាញជាច្រើន​ក្នុងការ​បង្កើត​ដំណោះ​​ស្រាយគណនេយ្យដែលរៀបចំឡើងជាពិសេស​សម្រាប់សហគ្រាស​ខ្នាត​តូចនិងមធ្យមដើម្បីជួយដល់ពួកគេអាចគ្រប់គ្រង​លំហូរសាច់ប្រាក់និងធ្វើ​ការពង្រីក​ប្រតិ​បត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព។

លោក ស៊ាន ធនិន អគ្គនាយកនៃក្រុមហ៊ុន ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប បានមានប្រសាសន៍ថា៖   «ជាផ្នែកមួយនៃកម្មវិធីកសាងសមត្ថភាពអតិថិជនដែលជាសហគ្រាសខ្នាតតូច និង មធ្យម យើង​ចាត់ទុកការដាក់បញ្ចូលហិរញ្ញវត្ថុតាមបែប​ឌីជីថលដើរតួយ៉ាង​សំខាន់​ក្នុង​ការ​ពន្លឿនកំណើនសេដ្ឋកិច្ចក្នុងសហគមន៍។ យើងជឿជាក់ថាភាពជាដៃគូជាមួយវីង​នឹង​ជួយ​បង្កើតសេវាកម្មមួយដែលមានគុណតម្លៃបន្ថែម​និងអត្ថប្រយោជន៍ជាច្រើន​ដល់​សមាជិកក្លឹបអចិន្រ្តៃយ៍របស់យើង»។

វីងនិង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប កំពុងរួបរួមគ្នាក្នុងការប្រើប្រាស់សមត្ថភាពរបស់ពួកគេ ដើម្បី​គាំទ្រសហគ្រាសខ្នាតតូចនិងមធ្យមរបស់កម្ពុជា ក៏ដូចជាការកសាងសេដ្ឋកិច្ចរបស់​ប្រទេសផងដែរ។

បង្កើតឡើងក្នុងឆ្នាំ ២០១០ ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ជាវិទ្យាស្ថានបណ្តុះបណ្តាលនិងបង្ហាត់​បង្រៀន​សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនិងម្ចាស់អាជីវកម្មបែបគ្រួសារ​ដើម្បីកសាង​និង​ប្រែក្លាយពួកគេទៅជាអ្នកប្រតិបត្តិអាជីព។ សព្វថ្ងៃនេះស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប មានសមាជិក​ជាង១២​០០ នាក់ ដែលកំពុងគ្រប់គ្រង ជាង ២០០០ ក្រុមហ៊ុន។ ក្រុមហ៊ុនទាំងនេះ​មាន​តម្លៃប្រតិបត្តិការសរុប​ប្រមាណ ១.០០០ លានដុល្លារជារៀងរាល់ឆ្នាំ ហើយបានបង្កើត​ការងារច្រើនជាង១០០០.០០០ដល់ប្រជាជនកម្ពុជា។

ដំណោះស្រាយហិរញ្ញវត្ថុរបស់វីង ផ្តល់ជូននូវសេវាកម្មជាច្រើនរួមមាន៖ ការគ្រប់គ្រង​ប្រាក់​បៀវត្ស ការបើកប្រាក់ឧបត្ថម្ភការផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក ការទូទាត់វិក្កយ​បត្រ ការទូទាត់ប្រាក់កម្ចី ការបញ្ចូលលុយទូរស័ព្ទ ព្រមទាំងការទូទាត់ប្រាក់ទាំងក្នុងនិង​ក្រៅប្រព័ន្ធ​អ៊ីនធឺណិតនៅទូទាំងពិភពលោក ប្រកបដោយភាពងាយស្រួល និងមាន​សុវត្ថិភាព៕ph

ទីតាំងផ្សាយពាណិជ្ជកម្ម