​គ្រួសារ​កងទ័ព​ទទួល​អំណោយ​មនុស្សធម៌​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​និង​លោកជំទាវ​

1219
ចែករម្លែក

ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ និង​លោកជំទាវ​បាន​នាំយក អំណោយ​មនុស្សធម៌ ចែកជូន​ផ្ទាល់​ដល់ដៃ បងប្អូន​គ្រួសារ​ទ័ព​នៃ​កងវិស្វកម្ម​ទួល​៤២ អ​តី​តៈ​កងពល​៤៣ វរ​សេនា​តូច​លេខ​៤៣១​។ បច្ចុប្បន្ន​ទីតាំង​នេះ ក្លាយទៅជា​ទីតាំង​ប្រវត្តិសាស្ត្រ ទីបញ្ជាការ​សមរភូមិ​ទិស​ប្រាសាទព្រះវិហារ ស្ថិ​ង​ក្នុងភូមិ​ត្រពាំង​ខាងលិច ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក នាយរង​សេនាធិការ​ចម្រុះ​និង​ជា មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​ថ្លែង​ការកោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់ ក្នុងការ​លះបង់​អាយុជីវិត ចូលរួមចំណែក​ការពារ​នូវ អធិបតេយ្យភាព បូរណៈភាព​ទឹកដី​បាន​យ៉ាងរឹងមាំ​។

​ក្នុងនោះ​បានរួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បានជា​ច្រើន​តាមរយៈ​ការបង្ករ​បង្កើន​ផល ចឹ​ញ្ចឹ​ម​សត្វ និង​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ ធ្វើឱ្យ​ក្រុមគ្រួសារ​បងប្អូន​នៅទីនេះ​មាន​ជីវភាព​ល្អប្រសើរ​ឡើងជា​លំដាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បញ្ជាក់ថា ជាការ​ពិតណាស់ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ បានធ្វើឱ្យ​ប្រទេសជាតិ មាន​សុខសន្តិភាព សេ្ថ​រៈ​ភាព​នយោបាយ សន្តិសុខ​សណ្តាប់​សាធារណៈ​សង្គម​បាន​យ៉ាង​ល្អប្រសើរ ព្រម​ជាមួយនិង​ការខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ប្រទេស​ពី​គំនរ​ផេះផង់ រីក​ចំ​រេ​ី​ន​លូតលាស់​លេ​ី​គ្រប់​វិស័យ ចាប់តាំងពី​ទីក្រុង រហូតមកដល់​ទីជនបទ​ដាច់​ស្រ​យ៉ា​ល​។​

​លោ​កប​បន្តថា បើសិនជា​ប្រទេសជាតិ គ្មាន​សន្តិភាព​ទេនោះ​យើង​ទាំង​គ្នា​នៅទីនេះ​ក៏​គ្មាន​ឱកាស​បាន​អង្គុយ​ជួបជុំ​សំណេះសំណាល​សួរសុខទុក្ខ និង​ការចូលរួម​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ខ្មែរ​ដែល​និង​ឈានចូល​មកដល់ នៅពេល​ដ៍​ខ្លី​ខាងមុខនេះ​។​

សូមបញ្ជាក់​អំណោយ​មនុ​ស្រ​ធម៌ ដែល​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក​និង​លោកជំទាវ ចាន់ សាមី​ស្រី​ឌឹ​ក យកមកចែក​រំលែក​ប​ន្ត​ជូន​ដល់​ក្រុមគ្រួសារ​ទ័ព កងវិស្វកម្ម​ទួល​៤២ នាឱកាស​នោះ​មាន​ចំនួន​៤៧​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​អង្ករ​២២​គីឡូក្រាម មី​១​កេស​និង​ថវិការ​២​ម៉ឺន​រៀល​ជាមួយគ្នា​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឈិន​វ​ណ្ណី​និង​លោកជំទាវ​បាន​ឧបត្ថម្ភ​បន្ថែម​ក្នុង​មួយ​គ្រួសារ​សា​រ៉ុង​១​ផងដែរ​៕S/

​គ្រួសារ​កងទ័ព​ទទួល​អំណោយ​មនុស្សធម៌​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​និង​លោកជំទាវ​

ទីតាំងផ្សាយពាណិជ្ជកម្ម