ករណី​ឆ្លង​វីរុស​នៅ​ឥណ្ឌា​កើនឡើង​ដល់​៦​លាន​នាក់​

172
ចែករម្លែក

​ឥណ្ឌា​នៅ​ថ្ងៃ​ចន្ទ​ទី​២៨​ខែកញ្ញា​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​សរុប​ជាង​៦​លាន​នាក់​ដែល​នាំឱ្យ​ប្រទេស​នេះ​មាន​ករណី​ឆ្លង​ដ៏​ច្រើន ដែល​ជិត​ស្មើ​នឹង​សហរដ្ឋ​អាម៉េរិក​ដែលជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើន​​ជាង​គេ​បំផុត នៅពេល​ក្រុម​អាជ្ញាធរ​បន្ត​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​។​

​ប្រទេស​ឥណ្ឌា ដែល​មាន​ប្រជាជន ១,៣​ពាន់​លាន​នាក់ និង​មាន​ប្រជាជន​រស់នៅ​តាម​ទីក្រុង​ច្រើន​បំផុត​និង​មាន​ប្រព័ន្ធ​ថែរក្សា​សុខភាព​ខ្សោយ​នេះ​បាន​រាយការណ៍​កាលពី​ប៉ុន្មាន​សប្តាហ៍​មក​នេះ​​អំពី​ករណី​ឆ្លង​ថ្មី​ប្រហែល ៩០.០០០​នាក់​ជា​រៀងរាល់ថ្ងៃ ដែល​ជា​អត្រា​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​នៅលើ​ពិភពលោក​។​

​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​បានបង្ហាញ​ការកើនឡើង​ករណី​ឆ្លង​ចំនួន​៨២.០០០ នាក់​ថ្ងៃ​ចន្ទ​នេះ ដែលនាំឱ្យ​មាន​ករណី​ឆ្លង​សរុប​ចំនួន ៦,១ លាន​នាក់​ដែល​ជិត​នឹង​ស្មើ​សហរដ្ឋ​អាម៉េរិក​ដែលមាន​​អ្នក​កើត​ជំងឺ​នេះ​ចំនួន​៧,១ លាន​នាក់​។

​ទោះជា​យ៉ាងណា ឥណ្ឌា​អាច​នឹង​វ៉ា​ដាច់​សហរដ្ឋ​អាម៉េរិក​ខាង​ករណី​ឆ្លង​វីរុស​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​

​ឥណ្ឌា​មាន​អត្រា​ស្លាប់​ទាប​ជាង​បណ្តា​ប្រទេស​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយ​មាន​អ្នកស្លាប់​ជិត ១០០.០០០​នាក់​រហូត​មកដល់ពេលនេះ​គឺ​តិចជាង​ពាក់កណ្តាល​នៃ​ចំនួន​អ្នកស្លាប់​សរុប​ចំនួន​២០៥.០០០​នៅក្នុង​សហរដ្ឋ​អាម៉េរិក ។ ទន្ទឹមនឹងនេះ​ដែរ ប្រទេសប្រេ​ស៊ីល​មាន​អ្នកស្លាប់ ១៤០.០០០ នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

បុរស​ម្នាក់​ត្រូវបាន​ធ្វើតេស្តិ៍​រក​វីរុស​កូវី​ដ​១៩​នៅ​ទីក្រុង​ង​ហ្កា​ហ្ស៊ី​យ៉ាបា​ត​ប្រទេស​ឥណ្ឌា​

ទីតាំងផ្សាយពាណិជ្ជកម្ម