WHO៖ វីរុស​កូរ៉ូណា​កើត​ឡើង​តាម​ធម្មជាតិ​

545
ចែករម្លែក

​អង្គការ​សុខភាព​ពិភពលោក​(WHO)​បានបញ្ជាក់​អះអាង​ឡើងវិញ​ថា វីរុស ណូវ៉ែល កូរ៉ូណា​(novel coronavirus)​មាន​ប្រភព​ចេញ​ពី​ធម្មជាតិ​។​

​អគ្គនាយក​អង្គការ​ខាងលើ​លោក តេ​ដ្រូ​ស ហ្គេ​ប្រេ​យេស៊ូ​ស បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​សប្តាហ៍​មុន​ថា «​វីរុស​នេះ​កើត​ឡើង​តាម​ធម្មជាតិ​។​WHO ជឿ​លើ​វិទ្យា​សា​សស្ត្រ​និង​ភស្តុតាង​ ហេតុ​ដូច្នេះ​ហើយ​បានជា​យើង​និយាយ​ពី​វិទ្យាសាស្ត្រ ដំណោះស្រាយ​និង​សាមគ្គីភាព​»​។​

​ការសិក្សា​ជា​ច្រើន​អំពី​ប្រភព​វីរុស​នេះ​ភាគច្រើន​លើសលប់​បង្ហាញថា វីរុស​ណូវ៉ែល​កូរ៉ូណា ឬ​SARS-CoV-2 កើត​ឡើង​តាម​ធម្មជាតិ ជាជាង​ចេញពី​ស្ថាប័ន​ស្រាវជ្រាវ​ណាមួយ​។​

​ជុំវិញ​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស​ណូវ៉ែល​កូរ៉ូ​ណា​នេះ​ដែរ រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង​យី បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​កញ្ញា​ថា ចិន​គាំទ្រ​តួនាទី​សំខាន់​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​ការប្រយុទ្ធ​​ជា​សកល​ប្រឆាំងនឹង​ជំងឺ​កូវី​ដ​១៩​ឬ​វីរុស​កូរ៉ូណា ហើយ​ត្រៀមខ្លួន​ជំរុញ​ការទាក់ទង​និង​សម្របសម្រួល​ជាមួយ​ប្រព័ន្ធ​សហប្រជាជាតិ​។​

​វ៉ាង បាន​និយាយ​ដូច្នេះ នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក វ៉ុល​កាន បូ​សគៀ ប្រធាន​សម័យប្រជុំ​របស់​មហាសន្និបាតអ​ង្គ​ការ​សហប្រជាជាតិ​លើក​ទី​៧៥​។​

​លោក​វ៉ាង​បាន​និយាយថា ប្រឈម​នឹង​ផលវិបាក​បង្កឡើង​ដោយកូវី​ដ​១៩ ប្រទេស​ទាំងអស់​គួរ​សាមគ្គី​គ្នា​បង្កើត​កម្លាំង​ប្រឆាំង​ជំងឺឆ្លង​មួយ ហើយ​«​ចិន​គាំទ្រ​អង្គការសហប្រជាជាតិ​នៅក្នុង​ការដើរ​តួនាទី​សំ​​ខាន់​មួយ​ដើម្បី​សំរេច​គោលដៅ​នេះ និង​មានបំណង​ពង្រឹង​ការទាក់ទង​និង​សម្របសម្រួល​ជាមួយ​ប្រព័ន្ធ​សហប្រជាជាតិ រួម​គ្នា​ប្រឆាំង​អំពើ​ណា​ដែល​យក​បញ្ហា​ជំងឺឆ្លង​នេះ​ធ្វើ​ជា​រឿង​នយោបាយ …»​។​

​បើ​តាម​លោក​វ៉ាង ប្រទេស​ធំ​មួយ​មិនមែន​មានន័យថា​មាន​អំណាច​ច្រើន​ជាង​គេ​ទេ តែ​ការទទួលខុសត្រូវ​ច្រើជាងគេ​។​ចិន ក្នុងនាម​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​​នឹង​គាំទ្រ​ប្រព័ន្ធ​អន្តរជាតិ​ជាមួយ​សហប្រជាជាតិ ហើយ​រក្សា​សណ្តាប់ធ្នាប់​អន្តរជាតិ​ឈរលើ​ច្បាប់​អន្តរជាតិ​៕​ប្រែ​សម្រួល​៖​វាសនា​

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក តេ​ដ្រូ​ស ហ្គេ​ប្រេ​យេស៊ូ​ស ចូលរួម​សន្និសីទកាសែត​មួយ​នៅ​ក្រុង​ហ្សឺ​ណែ​វ​

ទីតាំងផ្សាយពាណិជ្ជកម្ម