រកឃើញ​ម្ចាស់​មកុដ Miss Grand Cambodia 2020​ហើយ

624
ចែករម្លែក

​ភ្នំពេញ​៖ ការប្រកួត​បវរកញ្ញា​វគ្គ​ផ្តាច់ព្រ័ត្រ Miss Grand Cambodia 2020 បានបញ្ចប់​ហើយ​កាលពី​យប់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំំ​២០២០ ដោយ​ប្រើ​អស់​ពេល​៦​ម៉ោង​មិនដែលមាន​ពីមុន​ឡើយ​ដើម្បី​បានរកឃើញ​ជ័យ​លាភី​ម្ចាស់​មកុដ ។

​ម្ចាស់​គ្រង​មកុដ Miss Grand Cambodia 2020 បាន​ទៅលើ កញ្ញា សេង រដ្ឋា ដែល​មកពី​ខេត្តកំពង់ធំ និង​តំណាង​ឲ្យ​ខេត្ត​មួយ​នេះ​ផងដែរ ខណៈ​ជ័យលាភី​រង​ទី​១​បាន​ទៅលើ​កញ្ញា លឹម សុធា​រី តំណាង​ខេត្ត​ព្រះសីហនុ​, ជ័យលាភី​រង​ទី​២​បាន​ទៅលើ​កញ្ញា ជីវ ជី​លី បេ​ក្ខ​នារី​តំណាងខេត្តបន្ទាយមានជ័យ​, ម្ចាស់​ជ័យលាភី​រង​ទី​៣​បាន​ទៅលើ​កញ្ញា​វុ​ធ ធី​ដា​វីន ជា​បេ​ក្ខ​នារី​តំណាង ខេត្តបាត់ដំបង និង​ចុងក្រោយ​ម្ចាស់​ជ័យលាភី​រង​ទី​៤​គឺ​បាន​ទៅលើ​កញ្ញា សា​រុំ ចន្ថា ជា​បេ​ក្ខ​នារី តំណាង​ខ្មែរ​-​បារាំង​។​

​ចំណុច​លេចធ្លោរដែ​លក​ម្ម​វិធី​មានដូចជា​៖ ទី​១ កម្មវិធី Miss Grand Cambodia 2020 ត្រូវបានរៀបចំ​ទ្រង់ទ្រាយ​ធំ​ផ្លូវការ​លើកដំបូង​ដែល​មិន​ធ្លាប់​រៀបចំ​ធ្វើ​ពីមុនមក និង​មាន​ចំនួន​អ្នកគាំទ្រផ្ទាល់​ច្រើន​។ ទី​២ កម្មវិធី​បានជ្រើសរើស​ម្ចាស់​ជ័យលាភី​គ្រង​មកុដ​មាន​ទាំង​រូប​សម្រស់​ស្រស់ សោភា​ភ្ជាប់​ដោយចំណេះដឹង​សមរម្យ​។ ទី​៣ កម្មវិធី​បានផ្តល់​ឱកាស​ដល់​យុវនារី​ជាច្រើន បាន​ចូលរួម​ប្រកួត​បង្ហាញ​ស្នាដៃ​នៃ​ការច្នៃ​ម៉ូត​សម្លៀក បំពាក់​សម្រាប់​ឈុត​តំណាង​ជាតិ​តំណាង ខេត្ត​រាជធានី​។ ទី​៤​កម្មវិធី Miss Grand Cambodia 2020​បាន​ចូលរួមចំណែក​ខ្លាំង​ក្នុងការលើកកម្ពស់​មុខមាត់​ជាតិ​តាមរយៈ​ការបង្ហាញ​សមត្ថភាព រូប​សម្រស់ សិល្បៈ​វប្បធម៌​ជាតិ និង​សក្តានុពល​នៃ​តំបន់​ទេសចរណ៍​គ្រប់​ខេត្ត​រាជធានី​។ ទី​៥ កម្មវិធី​ត្រូវបាន​បញ្ចប់​ដោយជោគជ័យ​បើទោះបីជា​ស្រប​ពេលដែល​ការរីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។

ជ័យលាភីរងទី១ កញ្ញា លឹម សុធារី
ជ័យលាភីរងទី១ កញ្ញា លឹម សុធារី
ជ័យលាភីរងទី១ កញ្ញា លឹម សុធារី

​ក្រោយ​បញ្ចប់​ការប្រកួត​នេះហើយ​ភ្លាម ​ស្រាប់តែ​លេច​ធ្លាយ​មតិ រិះគន់​មួយចំនួន​តាម​បណ្តាញសង្គម ខណៈ​កម្មវិធី​នេះ​បានរៀបចំ​ធ្វើ​ឡើងជា​លក្ខណៈ​តំណាង​កម្ពុជា ដើម្បី​ត្រៀម​ចូលរួមកម្មវិធី​ប្រឡង​អន្តរជាតិ​ដ៏​ធំ​ដែល​ប្រារព្ធ​នៅ​ប្រទេសវ៉េណេ​ហ្សុ​យ​អេ​ឡា ខាងមុខនេះ​។

​ការរិះគន់​នោះ គឺ​ទី​១ កម្មវិធី​ប្រកួត​បានធ្វើការ​ផ្លាស់ប្តូរ​ទីតាំង​ជាច្រើន​កន្លែង​ផ្សេង​ពីគ្នា​ដែលដើមឡើយ​គ្រោង​រៀបចំ​ធ្វើ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ ក្រោយមក​ត្រូវបាន​ផ្លាស់ប្តូរ​ទៅក្នុង​បរិវេណ ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ ហើយ​មុន​៣​ថ្ងៃ​នៃ​កម្មវិធី​មកដល់​ត្រូវបាន​ប្រកាស​ផ្លាស់​មក​រៀបចំ ធ្វើ​នៅ​អគារ ព្រី​មៀ​សែន​សុខ​វិញ​។ ទី​២​ការរិះគន់​គឺ​ការរៀបចំ​ឆាក ដែលមាន​ភាព​សម​ញ្ញ មិនមាន​ភាពលេច​ធ្លោ ពោលគឺ​មានតែ​LED ធម្មតា គឺ​គួរតែមាន​ឆាក​ដែល​ប្លែក​អស្ចារ្យ​ជាង​នេះ​។ ទី​៣ គឺ​ពិធីករ​ពិធី​ការិនី ក្នុង​កម្មវិធី​នេះ​ហាក់​មិនទាន់មាន​សមត្ថភាព​គ្រប់គ្រាន់​ដែល​អាចជួយដឹកនាំ​កម្មវិធី​ប្រកួត​លើ​ឆាក​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។ ទី​៤ ការបើក​វគ្គ​ប្រកួត​ផ្តាច់​ព្រ័ត ដំបូង​អំពី​ការបង្ហាញ​ឈុត​តំណាង​ជាតិ​របស់​បេ​ក្ខ​នារី​មិនគួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ទាក់ទាញ​ ពោលបេ​ក្ខ​នារី​ត្រូវ​មកឈរ​បង្ហាញ​ទស្សនិកជន​នៅលើ​ឆាក​ទាំង​២៨​រូប​តែម្តង​ ខណៈ​បេ​ក្ខ​នារី​ខ្លះ​ត្រូវ​ឈរ​ច្រើនជាង​១​ម៉ោង​ចាប់តាំងពី​ការត្រៀម​ការផ្សាយ​ផ្ទាល់​ជាមួយនឹង​គ្រឿង​តុបតែង​កាយ​ធ្ងន់​។ ទី​៥ គណ:កម្មការ​នៃ​ការដាក់​ពិន្ទុ​ដែលមាន​ត្រឹមតែ​៥​នាក់​ហើយ​ក៏មាន​សមា សភាព​មួយចំនួន​ជាសិល្បករ​ជំនាន់​ក្រោយ​ប៉ុណ្ណោះ ហើយក៏​មិនមាន​វត្តមាន​អតីត​ម្ចាស់​ជ័យលាភី Miss Grand Cambodia ពី​ឆ្នាំមុនៗ​មក​ចូលរួម​។ ទី​៦ គឺ​ការ​គ្រង​ពេលវេលា​នៃ​ការប្រកួត​មិនបាន​ច្បាស់លាស់ ដែល​គម្រោង​នៃ​ការផ្សាយ​អំពី​ការប្រកួត​មាន​ត្រឹមតែ​២​ម៉ោង​កន្លះ​ប៉ុណ្ណោះ​ ខណៈ​ការប្រកួត​ជាក់ស្តែង​មាន​រហូតដល់​ជិត​៦​ម៉ោង​។

​សូមបញ្ជាក់ថា ក្រោយពី​ប្រកាស​ទទួលបាន​សិទ្ធិ​ក្នុង​ការរៀបចំ​កម្មវិធី Miss Grand Cambodia រយៈពេល​ជិត​១​ឆ្នាំ ផលិតកម្ម​មហាហង្ស​បានរៀបចំ​ប្រកួត​ជ្រើសរើស​បេ​ក្ខ​នារី​ដែល​វគ្គ​ផ្តាច់​ព្រ័ត្រ មាន​ចំនួន​២៨ រូបតំណាង​ឲ្យ​ខេត្ត​រាជធានី និង​សហគម​ខ្មែរ​រស់នៅ​ក្រៅប្រទេស​៣​ផ្សេងទៀត​៕ ដោយ​៖ បូ​រិ​ន​/Ha

ជ័យលាភីរងទី២ កញ្ញា ជីវ ជីលី
ជ័យលាភីរងទី២ កញ្ញា ជីវ ជីលី
ម្ចាស់ជ័យលាភីរងទី៣ កញ្ញាវុធ ធីដាវីន
ម្ចាស់ជ័យលាភីរងទី៣ កញ្ញាវុធ ធីដាវីន
ចុងក្រោយម្ចាស់ជ័យលាភីរងទី៤ កញ្ញា សារុំ ចន្ថា
ចុងក្រោយម្ចាស់ជ័យលាភីរងទី៤ កញ្ញា សារុំ ចន្ថា

ទីតាំងផ្សាយពាណិជ្ជកម្ម