បុរស​ចិន​ម្នាក់​ដែល​សម្លាប់​ថៅកែ​របស់ខ្លួន​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត

141
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​បុរស​ជនជាតិ​ចិន​ម្នាក់​ជា​អ្នកបើករថយន្ត​ដែល​បានសម្លាប់​ថៅកែ​របស់ខ្លួន​ដោយសារ​ខឹង​រឿង​ជេរប្រមាថ​ត្រូវ​លោក​ប្លង់​សុផល​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​នៅ​រសៀល​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០២០​។​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី រហូត​ឈានដល់​ឃុំខ្លួន​តែម្តង​។​
​តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ​ឃើញថា​បុរស​ជនជាតិ​ចិន​រូបនេះ​ត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត​បើសិនជា​តុលាការ​រកឃើញថា​មាន​ពិរុទ្ធភាព​ដូច​ការចោទប្រកាន់​នេះ​មែន​។​

​បុរស​ជនជាតិ​ចិន​រួប​នេះ​ឈ្មោះ WU HONG (​អ៊ូ ហុង​) ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​បាន​ត្រូវ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​សហការ ជាមួយ​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ និង​កម្លាំង​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​នៅ​ទឹកដី​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​

​គួររំលឹកថា​កាលពី​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០២០​មាន​ករណី​ឃាតកម្ម​យក​សាកសព​ច្រក​ក្នុង​ស្បោង​ពណ៌​ខ្មៅ ដាក់​ក្នុង​វ៉ា​លី​ស ដឹក​ដោយ​រថយន្ត​ហាយ​ឡែ​ន​ឌឺ យកទៅ​ទម្លាក់ចោល​នៅ​មាត់ជ្រោះ​រ៉ោ​ង​រ៉ាង ជាប់​ខាងជើង​ផ្លូវជាតិ​លេខ​៤ ចន្លោះ គីឡូ​ម៉េ​ត្រ​លេខ ១០៤-១០៥ ខាងលិច​លោកយាយ​ម៉ៅ ស្ថិតក្នុង​ភូមិ​ទី​៦ ឃុំ​ត្រែ​គ្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​ក្រោយពី​ទទួល​ព៍ត​មាន​នេះ​សមត្ថកិច្ច​បើក​ប្រតិ​ប​ត្ត​ការ​បំបែកសំណុំរឿង​នេះ​បាន ក្រោម​ការដឹកនាំ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​,​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​និង​ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា រាជធានី​ភ្នំពេញ និង​លោកស្រី​ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ​។​

​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រកឃើញ​អត្តសញ្ញាណ​សព មានឈ្មោះ ZHANN BING (​ចាង ពីង​) ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន ជា​នាយក​ក្រុមហ៊ុន បេឡា​ង​មេ​ឌី​ខ​ល ខេ​ម​បូ​ឌា​អិន​វេស​ម៉ិ​ន​ឯ​.​ក​(​លក់​សម្ភារ​បរិក្ខារ​ពេទ្យ​)​។​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​រូបនេះ​បាន​សារភាពថា​ខ្លួន​ពិតជា​បានសម្លាប់​ជនរងគ្រោះ​តែម្នាក់ឯង ដោយសារ​ខឹង​ជនរងគ្រោះ​ជេរប្រមាថ និង​យកលុយ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម