​បំពាក់​សួនច្បារ​តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ​ដល់​មន្ទីរពេទ្យ​ហ៊ុនសែន​ស្ទឹងត្រង់​

147
ចែករម្លែក

ដោយ​: គង់​ហេង​/​កំពង់ចាម​: អាជ្ញាធរខេត្ត​កំពង់ចាម​បាន​កៀរគរ​រក​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន ដើម្បី​អភិវឌ្ឍន៍​ស្ថាបនា​និង​ជួសជុល​មន្ទីរពេទ្យបង្អែក​ហ៊ុនសែន​ស្ទឹងត្រង់​គឺ​បាន​បំពាក់​សួនច្បារ​ប្រណីត​តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ​អាមេរិក​។​ដើម្បី​គ្រោង​នឹងដាក់​មន្ទីរពេទ្យ​មួយ​នេះ​ប្រកួតប្រជែង​ជា​មន្ទីរពេទ្យ​ផ្តល់​សេវា​ល្អ បន្ទាប់ពី​រៀបចំ​ហើយ​រួចរាល់​នោះ​។​

​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ប្រព័ន្ធ​ផ្លូវ និង​សួនច្បារ​នៅ​បរិវេណ​មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០២០​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា សូម​អរគុណ​ដល់​ម្ចាស់ជំនួយ​មាន​លោក វេជ្ជបណ្ឌិត STEVEN LEWIS អ្នក​ប្រឹក្សា​វេជ្ជសាស្ត្រ​នៃ​ស​មាគ​សាសនា​ចក្រ​និង​លោក​សៀ​សំណាង​ប្រធាន​សមាគម​សាសនា​ចក្រ​ប្រចាំ​នៅ​កម្ពុជា​និង​អ្នកពាក់ព័ន្ធ​ច្រើន​រូប​ទៀត​ដែល​បាន​បង្កើតឱ្យមាន​សមិទ្ធ​ផល​នៅ​ចំពោះមុខ​ក្នុង​មន្ទីរពេទ្យ​នេះ​។​


​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​ទៀតថា​សមិទ្ធផល​ទីនេះ​មាន​បី​ដំណាក់កាល​សាងសង់​អគារ​ដំណាក់កាល​ជួសជុល​អគារ​ដែលមាន​ស្រាប់​បំពាក់​សម្ភារ​បរិក្ខា​បន្ថែម​និង​ដំណាក់កាល​ចុងក្រោយ គឺ​យើង​បើក​ការដ្ឋាន​សួនច្បារ​តម្លៃ​ជាង ១៨​ម៉ឺន​ដុល្លារ​អាមេរិក​នា​ថ្ងៃនេះ​។​

​លោក​បាន​បន្ថែមថា ដូច្នេះ​យើង​ធ្វើយ៉ាងណា​ឱ្យ​កន្លែង​ផ្តល់​សេវា​មួយ​នេះ​មាន​បរិយាកាស​ល្អ ជា​កន្លែង​ដែលមាន​អនាម័យ​និង​ជា​កន្លែង​ផ្តល់​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​ការផ្តល់សេវា​ព្យាបាល​របស់​គ្រូពេទ្យ​។ ពិសេស​សូម​ចូលរួម​ជួយ​ថែរក្សា​អ្វីៗ​នៅទីនេះ គឺ​សូម​ស្នើឱ្យ​គ្រូពេទ្យ​ក្នុង​មន្ទីរពេទ្យ ហ៊ុន សែន​ស្ទឹងត្រង់​ទាំងអស់​ត្រូវខិតខំ​ធ្វើកា​រងារ​ឱ្យ​បានល្អ​ដូច​សោ​ភ័​ណ្ឌ​ភាព​សួនច្បារ​នៅពេល​សង់​ហើយ​នាពេល​ខាងមុខនេះ​។​


​លោក​បាន​បន្តថា​ដើម្បី​ធ្វើយ៉ាងណា​ឈានទៅ​ចូលរួម​ប្រឡងប្រណាំង​ផ្តល់​សេវា​ល្អ​ឱ្យ​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១​ទូទាំងប្រទេស​ដូច​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ដែរ​ក្រោយពី​មន្ទីរពេទ្យ​ហ៊ុនសែន​ស្ទឹង​ត្រង់នេះ​រៀបចំ​ហើយ​រួចរាល់​នោះ​។​ដោយ​ធ្វើ​បែបណា​ឱ្យ​ស្រុក​ស្ទឹងត្រង់​ក្លាយជា​ស្រុក​គោលដៅ​ទាក់ទាញ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម