​ប្រាសាទអង្គរវត្ត បាន​ប្រែ​មុខមាត់​ថ្មី ក្រោយពី​មានការ​អភិវឌ្ឍ ជា​បន្តបន្ទាប់​

594
ចែករម្លែក

ដោយ​៖ គូលែន / សៀមរាប​៖ បរិវេណ​មុខ​ប្រាសាទអង្គរវត្ត បាន​ប្រែ​មុខមាត់​ថ្មី ក្រោយពី​មានការ​អភិវឌ្ឍ ជា​បន្តបន្ទាប់​។ នេះ​បើតាម​ការបញ្ជាក់​អោយដឹង ពី​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ នេះ ហើយ​បាន​ត្រូវ​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​ស្ថាប័ន​មួយ​នេះ ដកស្រង់​ចុះផ្សាយ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ជាក់​ថាៈ បច្ចុប្បន្ន បរិវេណ​មុខ​ប្រាសាទអង្គរវត្ត បានចាប់ផ្តើម​ប្រែ​មុខមាត់​ថ្មី ជា​បណ្ដើរៗ ស័ក្ដិ​សមជា​រមណីយដ្ឋាន បេតិកភណ្ឌ​ពិភពលោក ដែលមាន​ភាព​ទាក់ទាញ​ដ៏​អស្ចារ្យ ។ អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្តថា ទស្សនីយភាព​ថ្មី ប្លែក​ភ្នែក ពេល​មក​ទស្សនា​ប្រាសាទអង្គរវត្ត ក្រោយពី​តំបន់​នេះ មានការ​អភិវឌ្ឍ ជា​បន្តបន្ទាប់ ពី​សំណាក់​អាជ្ញាធរ​ជាតិ​អប្សរា​។ ទិដ្ឋភាព​នៅ​ជុំវិញ​បរិវេណ ខាងមុខ​ប្រាសាទអង្គរវត្ត ដែល​បានរៀបចំ​សួនច្បារ និង​ដាំ​ដើមឈើ ដើម​ផ្កា​លម្អ​យ៉ាង​ស្រស់ស្អាត​។​

​សូមបញ្ជាក់ថាៈ ថ្មីៗ​នេះ ប្រទេស​កម្ពុជា ជាប់​លំដាប់​កំពូល​ទី​១ ជា​ប្រទេស​ដែលមាន​ប្រជាជន រួសរាយ​រាក់ទាក់​បំផុត ក្នុង​ពិភពលោក ភ្ញៀវទេសចរ ទាំង​ក្នុងស្រុក ទាំង​បរទេស ប្រមូល​ផ្ដុំគ្នា មើល​ថ្ងៃ​រះ នៅ​បរិវេណ ប្រាសាទអង្គរវត្ត ខេត្តសៀមរាប​។ នេះ​បើតាម​គេហទំព័រ My International Movers បាន​ចាត់​ចំណាត់ថ្នាក់ និង​បាន​ចុះផ្សាយ កាលពីពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថាៈ ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​កំពុង​ក្លាយជា ឋានសួគ៌ នៃ​ជនបរទេស យ៉ាង​សន្សឹមៗ ៕S/

​រូបភាព​: ប្រាសាទអង្គរវត្ត​បាន ប្រែ​មុខមាត់​ថ្មី​ក្រោយពី​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​៕​អប្សរា​

ទីតាំងផ្សាយពាណិជ្ជកម្ម