ប្លែក​!​បុរស​ម្នាក់​ជិះ​ម៉ូតូ​អស់​សាំង​ត្រូវ​ជនសង្ស័យ​ធ្វើជា​ចិត្តល្អ​យក​សាំង​មកចាក់​ឱ្យ​រួច​បញ្ឆេះ​ជិះ​ទៅ​បាត់​

336
ចែករម្លែក

ដោយៈ​កា​ម៉ាច​/​ភ្នំពេញៈ​បុរស​ម្នាក់​ចេញពី​ផឹកស៊ី​ជិះ​ម៉ូតូ​អស់​សាំង​តាមផ្លូវ​ក៏​បណ្ដើរ​ម៉ូតូ​ទៅ​ចាក់​សាំង ស្រាប់​តែមាន​ជនសង្ស័យ​បីនាក់​ធ្វើជា​ចិត្តល្អ​ជួយ​ធាក់​ជួយ​ដោល​ម៉ូតូ​ទៅ​ចាក់​សាំង​ឱ្យ​។ លុះ​ចាក់​សាំង​រួច​ហើយក៏​បញ្ឆេះ​ជិះ​ចេញទៅ​បាត់ ។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​១៣៨​កែង​ផ្លូវ​លេខ​២៦១​ក្បែរ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។​
​ម៉ូតូ​ដែល​ជនសង្ស័យ​យកទៅ​បាត់​នោះ ម៉ាក​ហុងដា ស្កូ​ពី ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 0233 តែ​មិន​ចាំ​អក្សរ​ពីមុខ​។​

ម្ចាស់​ម៉ូតូ​ឈ្មោះ មៀន ចិ​ត្រា


​បើតាម​ការ​ឱ្យដឹងពី​ម្ចាស់​ម៉ូតូ​ឈ្មោះ មៀន ចិ​ត្រា អាយុ​២៨​ឆ្នាំ មុខរបរ​បុ​គ្គលិ​ក​លក់​រថយន្ត​មួយកន្លែង​នៅ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​ថា ខ្លួន​បាន​ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី​នៅតាម​ផ្លូវ​លេខ​២៦១ ហើយ​ម៉ូតូ​ក៏​អស់​សាំង រួច​ក៏​បណ្ដើរ​ម៉ូតូ​ទៅ​ចាក់​សាំង ស្រាប់​តែមាន​ជនសង្ស័យ​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើជា​ចិត្តល្អ​មកជួយ​ធាក់​ដោល​ម៉ូតូ​របស់គាត់ ទៅរក​កន្លែង​ចាក់​សាំង ហើយ​បន្ទាប់​បក្ខពួក​ម្នាក់ មិនដឹង​ទៅយក​សាំង​ពី​ណា​មក​ទេ​មួយ​ដប​ទឹក​សុទ្ធ​មកចាក់​ម៉ូតូ​របស់គាត់ រួច​ក៏​ធ្វើជា​បញ្ឆេះ​ឱ្យ​គាត់​មើល ហើយ​ឡើង​ជិះ​ចេញទៅ​បាត់​។​
​លទ្ធផល​ចុងក្រោយ​គឺ​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកល្អក់​ទី​២ បាន​ចុះមក​ពិនិត្យមើល​ដល់​កន្លែងកើតហេតុ និង​នាំ​ជនរងគ្រោះ​ទៅកាន់​ស្នាក់ការ​ប៉ុស្តិ៍​ធ្វើការ​សាកសួរ និង​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ក្រុម​ជនសង្ស័យ​ទាំងនោះ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម