​គ​.​ក​.​ស​.​ក​. ខេត្តកំពង់ឆ្នាំង បើក​កិច្ចប្រជុំ​ត្រីមាស​ទី​៣ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​

110
ចែករម្លែក

​ដោយ​៖ ទេ​ពក​ង្រី / កំពង់ឆ្នាំង​៖ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្តកំពង់ឆ្នាំង ហៅ​កាត់​ថា (​គ​.​ក​.​ស​.​ក​) នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​បើក​កិច្ចប្រជុំ​ត្រីមាស​ទី​៣ និង​លើក​ទិសដៅ ការងារ​អនុវត្ត​បន្ត ក្រោម​អធិបតីភាព លោកស្រី តុង ណា​រី ប្រធាន​គណៈកម្មាធិការ ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ ខេត្តកំពង់ឆ្នាំង ក្នុងនោះ មានការ​ចូលរួម​ពី លោកស្រី ឈុំ ចាន់​សុខ អនុប្រធាន​គណៈកម្មាធិកា​រ ប្រធាន អនុប្រធាន​មន្ទីរ​/​អង្គភាព និង​អង្គការ​ដៃគូ ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​គោលបំណង នៃ​កិច្ចប្រជុំ​របស់ គណៈកម្មាធិការ ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត រួមមាន​៖ ១.​ពិនិត្យ និង​កែសម្រួល​សេចក្តីព្រាង កំណត់ហេតុ​ប្រជុំ ខែសីហា ២.​ពិនិត្យ​សេចក្តីព្រាង​កំណត់ហេតុ កិច្ចប្រជុំ​ត្រីមាស​ទី​៣ ឆ្នាំ​២០២០ និង​៣.​កិច្ចពិភាក្សា​បញ្ហា​ផ្សេងៗ ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម