រដ្ឋបាល​រាជធានី​អនុញ្ញាតឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ថ្ងៃទី​៥​ខែតុលា​

151
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ប្រារព្ធ​ទិវា​គ្រូបង្រៀន ពិភពលោក​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​ខាងមុខ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ពុំ​អនុញ្ញាត​ឱ្យមាន​ការហែក្បួន​តាមផ្លូវ​សាធារណ​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ឡើយ​។​ការអនុញ្ញាត​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​រវាង​តំណាង​សាលា​រាជធានី​ភ្នំពេញ​ជាមួយនឹង​តំណាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

ភាព រស្មី, [28.09.20 18:55]
រូបថតឯកសារ

​លោកស្រី​រស់​ទិ​ត្យ​ម៉ាឡៃ​តំណាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ជម្រាបជូន​អង្គប្រជុំ​ថា​នៅ​ថ្ងៃទី 5​ខែតុលា​ឆ្នាំ​2020​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​និង​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​។​ក្រោម​ប្រធានបទ​ការលើកកម្ពស់​សិទ្ធិ​គ្រូបង្រៀន​ដែលមាន​អ្នកចូលរួម​ប្រមាណ​150​នាក់​រួច​នឹងធ្វើ​ការ​ដ​ង្ហែ​ក្បួន​ទៅ​ដាក់​ញត្តិ​ជូន​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​។​
​គោលបំណង​នៃ​ការ​ប្រារព្ធ​ពិធី​នេះ​ដើម្បី​ស្នើសុំ​រាជរដ្ឋាភិបាល​តាម​សំណូមពរ​មួយចំនួន​ដូចជា​:


១. ស្នើសុំ​ដំឡើង​ប្រាក់ខែ​គោល​អប្បបរមា​និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​ជូន​គ្រូបង្រៀន
២.​ស្នើសុំ​ផ្ដល់ប្រាក់​ឧបត្ថម្ភ​បុណ្យជាតិ​មួយចំនួន​ជូន​គ្រូបង្រៀន​បន្ថែម (​បុណ្យ​ភ្ជុំបិណ្ឌ​និង​បុណ្យចូលឆ្នាំ​) ៣. ស្នើសុំ​បន្ថែម​ប្រាក់ឧបត្ថម្ភ​ជូន​ដល់​ប្រពន្ធ​និង​កូន​របស់​គ្រូបង្រៀន
៤.​ស្នើសុំ​លើកកម្ពស់​សិទ្ធិសេរីភាព​គ្រូបង្រៀន​។​

​ក្រោយពី​ពិភាក្សាគ្នា​រួចមក​អង្គប្រជុំ​បានសម្រេច​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ថ្ងៃទី​5​ខែតុលា​ឆ្នាំ 2020 ចាប់ពី​ម៉ោង 8.00 ដល់​ម៉ោង 12.00 នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែលមាន​អ្នកចូលរួម​50​នាក់​។​ពុំ​មានការ​ដង្ហែ​ក្បួន​តាមផ្លូវ​សាធារណៈ​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ឡើយ​ដោយ​គ្រាន់តែ​ស្នើសុំ​ឱ្យ​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​មក​ទទួល​ញត្តិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ។​

​ក្នុង​ការរៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​គឺ​ភាគី​ម្ចាស់​សំណើ​បាន​ឯកភាព​តាម​គោលការណ៍​ដូចជា​៖​មិន​យក​វេទិកា​នេះ​ធ្វើ​សកម្មភាព​វាយប្រហារ​ដល់​ព្រះមហាក្សត្រ​,​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​រាជរដ្ឋាភិបាល​ឬ​បំផុស​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​កើតជា​អំពើហិង្សា​ផ្ទុយ​ពី​ខ្លឹមសារ​។​គោលបំណង​នៃ​ការរៀបចំ​ពិធី​នេះ​ឬ​បំបែកបំបាក់​សាមគ្គីភាព​ជាតិ​ប្រើ​សារ​នយោបាយ​និង​អ្នក​ដែល​ហាម​ធ្វើ​នយោបាយ​ចូលរួម​ក្នុង​ពិធី​នេះ​ព្រមទាំង​ប្រាស់ចាក​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​មិន​អនុញ្ញាតឱ្យ​អ្នក​ហាមឃាត់​ធ្វើ​នយោបាយ​ដោយ​តុលាការ​កំពូល​បានចេញ​ការ​សា​ដីកាហាមឃាត់​ចូលក្នុង​ពិធី​នេះ​។​ករណី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​មិន​គោរព​តាម​ខ្លឹមសារ​ដែល​បាន​ឯកភាពគ្នា​គឺ​តំណាង​សមាគម​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​

​សូមជម្រាបថា​កាលពី​ថ្ងៃទី​25​ខែកញ្ញា​ឆ្នាំ​2020​តំណាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​បាន​លិខិត​ជូន​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ស្តីពី​ការជូនដំណឹង​អំពី​ការរៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ថ្ងៃទី​5​ខែតុលា​ឆ្នាំ​2020​នៅ​ទីលាន​ប្រជាធិបតេយ្យ​នឹងធ្វើ​ការ​ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម