ស្ថានភាព​ទឹក​អាង​អូរ​ខៃ​ដន​មិនទាន់​អី​,​ឯ​ធារទឹក​ស្ទឹង​មង្គល​បូរី​បាន​ស្រក​ចុះ​ខណៈ​ជំនន់​លិចទី​ធ្លា​វត្ត​មួយ

192
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ទោះជា​មិនទាន់​អី​ក៏​រដ្ឋបាលខេត្ត​ក្រុង​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​និង​អន្តរាគមន៍ កាយ​បើក​មុខទឹក​បង្ការ​ជន់​លិច លំនៅស្ថាន និង ផល​កសិកម្ម​ប្រជាពលរដ្ឋ ព្រមទាំង​ផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​រួមជាមួយ​លោក​គាត​ហ៊ុល​អភិបាលក្រុង​ប៉ោយប៉ែត​និង​មន្ត្រី​បាន​ដឹកនាំ​មន្ត្រី​និង​ក្រុមការងារ​ចុះ​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០២០​។​បានដាក់​ការងារ​ឱ្យ​គ្រឿងចក្រ​អន្តរាគមន៍​អនុវត្ត​ដូចខាងលើ​។​គឺ​ត្រូវ​ត្រៀម​ទុកជាមុន​ព្រោះ​ធារទឹក​ពី​អាង​នេះ​តែង​បង្ក​ការ​គម្រាមកំហែង​រាល់​ឆ្នាំ​នៅក្នុង​ខែកញ្ញា​និង​តុលា ។​

​រីឯ​នៅ​ភូមិសាស្ត្រ​ស្រុក​មង្គល​បូរី​វិញ លលក​រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​នេះ​បានឱ្យដឹង​ថ្ងៃទី ២៨ ខែកញ្ញា ថា​៖​ត្រឹម​ព្រឹក​ថ្ងៃនេះ​ទឹកស្ទឹង​មង្គល​បូរី​បាន​ស្រក​៥​ហ៊ុន​(០,០៥​ម៉ែត្រ​)​បើ​ប្រៀបធៀប​នឹង​ថ្ងៃទី​២៧ ខែកញ្ញា​។​ឬ​អាច​ថា​វា​បាន​ស្រក​តិចតួច​ណាស់​បើ​ធៀប​នឹង​ទឹក​ជន់​បាន​ហក់​ជិត​១​ម៉ែត្រ​កាលពី​សប្តាហ៍​មុន ។​

ក្នុងនោះ​ជំនន់​ទឹកស្ទឹង​និង​ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឱ្យ​លិចលង់​ដំណាំ​ស្រូវស្រាល​ដើមរដូវ​របស់​កសិក​រ​នៅ​ភូមិ​ក្រមល់​ឃុំ​រហាត់ទឹក​អស់​ជាង​២០​ហិកតា​ហើយ​មកទល់​ថ្ងៃនេះ​។​ករណី​ទឹកស្ទឹង​មង្គល​បូរី​និង​ទឹកភ្លៀង​នេះដែរ កាលពី​រសៀល​ថ្ងៃទី ២៧​ខែកញ្ញា​២០២០​ជំនន់ ផ្លេកបន្ទោរ​(​ជំនន់​ទឹកភ្លៀង ដ៏​រហ័ស​) បាន​លិច​មួយ​ឈុ​ល​ទីធ្លា​វត្ត ស៊ិន​សួ​ន្នា​រាម ស្ថិតនៅ ភូមិ ចំណោម ស្រុក មង្គល​បូរី ខេត្ត បន្ទាយមានជ័យ ប៉ុន្តែ ជំនន់​បាន​ស្រុក​វិញ​ក្នុងពេល​ដ៏​ខ្លី ៕S/

​រូបថត​៖​លោក​អ៊ុ​រាត្រី​និង​ក្រុមការងារ​ពិនិត្យ​ដោះស្រាយ​បង្ការ​ស្ថានភាព​ទឹក​នៅ​អាង​អូរ​ខៃ​ដន​ក្រុង​ប៉ោយប៉ែត​មិនទាន់​អី , ឯ​ធារទឹក​ស្ទឹង​មង្គល​បូរី​បាន​ស្រក​ចុះ ខណៈ​ជំនន់​ផ្លេកបន្ទោរ​លិច​ធ្លា​វត្ត​មួយ​(​រូប​៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម