​សាលារៀន​ដំណើរការ​ឡើងវិញ​កម្លាំង​នគរបាល​ក៏​មមាញឹក​វិញ​ដែរ​

140
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​នៅពេល​សាលារៀន​ដំណើរការ​ឡើងវិញ​កម្លាំង​នគរបាល​ក៏​មមាញឹក​វិញ​ដែរ​លើ​ការងារ​សម្រួល​ដំណើរ​សិស្ស​ចូល​ចេញ​សាលារៀន​ក្នុង​២​សប្តាហ៍​មកនេះ ។​

​មន្ត្រីនគរបាល​អធិកា​រដ្ឋា​ន​ស្រុក​ក្រុង​និង​ការិយាល័យ​សណ្តាប់ធ្នាប់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២៨​ខែកញ្ញា​ថា ៖ ទោះ​ពេលនេះ មេឃ​កំពុង​ក្តៅ​ឬ​ភ្លៀង​ផ្គរ​ឬ​មានធុរៈ​ផ្សេងទៀត​ក៏ដោយ​។​ក៏​មន្ត្រីនគរបាល​ចរាចរ​ណ៍​មន្ត្រីនគរបាល​សណ្តា​ប់​ធ្នាប់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​និង​នគរបាល​ការពារ​ព្រំដែន​លើ​គោលដៅ​នានា​នៅតែ​បន្ត​ខិតខំ​ជួយ​សម្រួល​ចរាចរណ៍​សណ្តាប់ធ្នាប់​ចេញ​និង​ចូលដល់​សិស្សានុសិស្ស​។​ជាពិសេស​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​យើង​ធ្វើដំណើរ ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម