ក្រសួងបរិស្ថាននិងAMS រៀបចំការប្រកួតវីដេអូខ្លីស្តីពីបរិស្ថានក្រោមប្រធានបទ៖ « សម្រស់ស្រុកយើង »

388
ចែករម្លែក

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេញ:ពេលនេះអ្នកដែលស្រឡាញ់បរិស្ថាននិងចូលចិត្តផ្សព្វផ្សាយទេសភាពធម្មជាតិ អាចបង្ហាញស្នាដៃតាមរយៈវីដេអូខ្លីស្តីពីបរិស្ថាន រៀបចំឡើងដោយក្រសួងបរិស្ថានសហការជាមួយ AMS។

យោងតាមសេចក្តីប្រកាសបានឲ្យដឹងថាអ្នកដែលអាចចូលរួមការប្រកួតបានជាបុគ្គល ឬ ក្រុមដែលមានទឹកចិត្តស្រឡាញ់ និងមានឆន្ទៈក្នុងការចូលរួមផ្សព្វផ្សាយពីធនធានធម្មជាតិនៅប្រទេសកម្ពុជា។បេក្ខជនជាបុគ្គល ឬ ក្រុមត្រូវផលិតវីដេអូឯកសារខ្លីដែលមានរយៈពេលពី ៣នាទី ទៅ៥នាទី ដើម្បីចូលរួមលើកកម្ពស់ការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងជីវភាពសហគមន៍តាមរយៈទេសចរណ៍ធម្មជាតិ។

វីដេអូត្រូវជាស្នាដៃថ្មី ប្រកបដោយការច្នៃប្រឌិត មិនមែនជាការចម្លងខ្លឹមសារ ឬ ផ្នែកណាមួយធ្លាប់ផ្សព្វផ្សាយតាមអនឡាញ និងផ្សាយតាមទូរទស្សន៍ និងជាស្នាដៃដែលធ្លាប់ទទួលបានជ័យលាភីរួចហើយ។វីដេអូដែលបានដាក់មកក្នុងការប្រកួតប្រជែង ត្រូវមាន ចំណងជើង ខ្លឹមសារសង្ខេប និងសារគន្លឹះទាក់ទងនឹងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ។មិនកំណត់ពីប្រភេទ ម៉ាក ឬឧបករណ៍ ថតប្រើប្រាស់ក្នុងការផលិតវីដេអូ ប៉ុន្តែកម្រិតនៃគុណភាពល្អ ដែលអាចប្រើប្រាស់បានជាឯកសារផ្សាយតាមប្រព័ន្ធអនឡាញ និងផ្សព្វផ្សាយតាមបណ្តាញទូរទស្សន៍។

អាចទទួលពាក្យចូលរួមប្រកួតនៅទីស្តីការក្រសួងបរិស្ថាន ឬតាមប្រព័ន្ធអនឡាញផេក Facebook ផ្លូវការក្រសួងបរិស្ថានៈ Ministry of Environment

ការចុះឈ្មោះ ទទួលពាក្យ និងវីដេអូចូលរួមប្រកួតចាប់ពី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ទទួលពាក្យ និងទំនាក់ទំនងព័ត៌មានលេខទូរសព្ទទំនាក់ទំនង៖ ០៨៦ ៥៨៨ ៦៩៩ (telegram)៕

ទីតាំងផ្សាយពាណិជ្ជកម្ម