ប្រមុខការទូតកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-កូរ៉េ លើកទី១០

184
ចែករម្លែក

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១០ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឲ្យដឹងថា កិច្ចប្រជុំបានពិនិត្យមើល នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ និងកំណត់ទិសដៅអនាគតនៃ កិច្ចសហប្រតិបត្តិការនេះ។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូ និងសាមគ្គីភាពក្នុងការដោះស្រាយបញ្ហាតំបន់ និងសកល សម្រាប់កំណើនការអភិវឌ្ឍ និងវិបុលភាពប្រកបដោយចីរភាពនៅក្នុងតំបន់មេគង្គ និងសាធារណរដ្ឋកូរ៉េ។ យើងក៏បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី២ ផងដែរ។ 

កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធាន លោក ជាម ចិញ មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយម វៀតណាម និង លោកស្រី កាង ក្យុងវ៉ា រដ្ឋមន្ត្រីការបរទេស នៃ សាធារណរដ្ឋកូរ៉េ ។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី នឹងពិនិត្យមើលឡើងវិញ នូវវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ មេគង្គ – សាធារណរដ្ឋកូរ៉េ និង កំណត់ ទិសដៅ អនាគត នៃកិច្ចសហប្រតិបត្តិការនេះ ។ រដ្ឋមន្ត្រីការបរទេស នឹង ផ្លាស់ប្តូរ យោបល់ រិះរកមធ្យោបាយ ដើម្បីពង្រឹង ភាពជាដៃគូ និង សាមគ្គីភាព ក្នុងការដោះស្រាយបញ្ហាតំបន់ និងសកល សម្រាប់កំណើនការអភិវឌ្ឍ និង វិបុលភាព ប្រកបដោយចីរភាព នៅក្នុងតំបន់ មេគង្គ និងសាធារណរដ្ឋកូរ៉េ ។រដ្ឋមន្ត្រី ក៏នឹងពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូល មេគង្គ – សាធារណរដ្ឋកូរ៉េ លើកទី២ទៀតផងដែរ ៕សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម