គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១១​ខែមេសា​មាន​៩​លើក​ស្លាប់​៧​នាក់​របួស​៤៥​នាក់​

861
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​១០​ដល់​ម៉ោង​២​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៩​លើក​(​យប់​៤​លើក​)​។​ក្នុងនោះ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​៧​នាក់​(​ស្រី​ម្នាក់​)​រងរបួស​ធ្ងន់​១៧​នាក់​(​ស្រី​៨​នាក់​)​របួសស្រាល​២៨​នាក់​(​ប្រុស​)​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៧​គ្រឿង រថយន្ត​តូច ៤​គ្រឿង រថយន្ត​ធំ ២​គ្រឿង គោយន្ត ២​គ្រឿង ។​មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ១០​នាក់​(​យប់​៤​នាក់​) ។​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ២​លើក​(​ស្លាប់​២​នាក់​) មិន​គោរព​សិទ្ធិ ១​លើក ប្រជែង ២​លើក​(​ស្លាប់​១​នាក់​) បត់​គ្រោះថ្នាក់ ១​លើក ងងុយដេក ១​លើក​(​ស្លាប់​៣​នាក់​) កត្តា​យាន ២​លើក​(​ស្លាប់​១​នាក់​) ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១១​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១០៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៥៩​នាក់ របួស​សរុប ១៦០​នាក់ របួសធ្ងន់ ៩៥​នាក់ របួសស្រាល ៦៥​នាក់ ៕S/​

គ្រោះថ្នាក់ចរាចរថ្ងៃទី១១ខែមេសាមាន៩លើកស្លាប់៧នាក់របួស៤៥នាក់

 

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ