បំណាក់​ដី​នៅ​ឥណ្ឌូណេស៊ី​សម្លាប់​មនុស្ស​១១​នាក់ ដោយ​រួមទាំង​ក្មេង​កូនភ្លោះ​២​នាក់​

121
ចែករម្លែក

​ក្រុម​អ្នក​សង្គ្រោះបាន​និយាយថា កូនភ្លោះ​អាយុ​១០​ខែ​ចំនួន ២ នាក់​ស្ថិតក្នុង​ចំណោម​មនុស្ស​យ៉ាង​តិច​១១​នាក់​ដែល​បាន​ស្លាប់​ដោយសារ​បំណាក់​ដី​នៅ​ទូទាំង​ទីក្រុង​មួយ នៅ​ឥណ្ឌូណេស៊ី កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​​ទី​២៨​កញ្ញា​។​

​ផ្ទះ​ជា​ច្រើន​ត្រូវបាន​កប់​ដី ដោយ​បំណាក់​ដី​នៅ​ទីតាំង​ចំនួន​៤​ដាច់ដោយឡែក​ពីគ្នា នៅ​ជុំវិញ​ទីក្រុង​តា​រ៉ា​កាន់​(Tarakan) លើ​កោះ​ប័រណេ​អូ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​បក់បោក​ខ្លាំង​ជា​ច្រើន​ម៉ោង​។​​ក្មេង​៥ នាក់​ស្ថិតក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនោះ ខណៈ​ដែល​មនុស្ស ៤ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​។​

​ក្រុម​អ្នក​សង្គ្រោះបាន​និយាយ​ប្រាប់​សារព័ត៌មាន​AFP កាលពី​ថ្ងៃ​ចន្ទ​ថា “​ភ្លៀង​ធ្លាក់​និង​ខ្យល់​បក់បោក​ខ្លាំង​បាន​បណ្តាលឱ្យ​មាន​ការ​រ​លំបាក់​ដី​នៅ​ទីតាំង​ជាច្រើន​ក្នុងពេល​តែមួយ​ ហើយ​មនុស្ស​មួយ​​ចំនួន​មិន​អាច​ជួយសង្គ្រោះ​ខ្លួនឯងបាន​”​។​

​ផ្ទះ​យ៉ាងតិចណាស់​ចំនួន​១៩ ត្រូវបាន​បំផ្លាញ​នៅ​ទូទាំង​ទីក្រុង​Tarakan៕ប្រែសម្រួល៖សុខា/sn/Ha

​ការងារ​ជួយ​សង្គ្រោះ​បន្ទាប់​ពី​បំណាក់​ដី​នៅ​ទីក្រុង​Tarakan​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ព្រឹក​ថ្ងៃ​ចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម