បុរស​ម្នាក់​ត្រូវគេ​វាយ​បែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម សង្ស័យ​ករណី​ឃាតកម្ម​

185
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បាន​បែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម ដោយសារ​គេ​វាយ​នឹង​វត្ថុ​រឹង​ចំក្បាល​ពីក្រោយ​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ កើតឡើង​កាល​វេលា​ម៉ោង​២​យប់​រំលងអធ្រាត្រឈានចូល​ថ្ងៃ​អង្គារ ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេ​តុ​ខាងមុខ​រោងចក្រ​ខ្ចូ​អឹម​អាយ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សព​រងគ្រោះ​មានឈ្មោះ គួ​យ ពិ​សិត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន CBN ទូរ​ស្សន៍​អន​ឡាញ ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​ភូមិ​តា​អុង ស្រុក​ចម្ការលើ ខេត្តកំពង់ចាម​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់ C125 ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1IG 1507 ជិះ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ ខណៈ​មកដល់​ចំណុច​កើត​ខាងលើ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់ ដេញតាម​ពីក្រោយ មួយសន្ទុះ​ក៏​ស្ងាត់​ទៅវិញ​។


​ប្រភព​បន្តទៀតថា ពេល​គាត់​មក​មើល ស្រាប់តែ​ឃើញ​បុរស​ខាងលើ​បែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម រួច​ហើយក៏​រាយការណ៍​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ចំណុចកើតហេតុ​តែម្ដង​បានពិនិត្យឃើញ​នៅ​កន្លែងកើតហេតុ​មាន​បន្សល់ទុក​ឈើជ្រុង​មួយ មួកសុវត្ថិភាព​២ ស្បែកជើង​២​គូ និង​មួក​ក្រណាត់​ចំនួន​២ សង្ស័យ​ជា​រឿង​ឃាតកម្ម​។​

​បច្ចុប្បន្ន​សព​បុរស​ខាងលើ រង់ចាំ​ខាង​សមត្ថកិច្ច​ជំនាញ​មក​ធ្វើ​កោសល្យ​វិ​ច័​យ ស្រាវជ្រាវ​រក​មូលហេតុ​ថា ជា​ករណី​អ្វី​ឲ្យ​ពិតប្រាកដ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម