ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០

334
ចែករម្លែក

ឆ្នាំជូត
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វីមួយ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​តែង​មាន​ក្រុមមនុស្ស​បង្ករឿង​ថ្នាំងថ្នាក់​ច្រើន ដូច្នេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជាការ​ប្រពៃ​។ ចំពោះ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់ តែ​ខិតខំ​ខ្លាំង​ទើប​អាច​ចិញ្ចឹម​ឆ្នាំងបាយ​រស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

ឆ្នាំឆ្លូវ
​រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គប្បី​មាន​ស្មារតី​ប្រុង ប្រយ័ត្ន​ជាប់​ជានិច្ច​ជាពិសេស​អ្នក​ចេញទៅ​ប្រកបការងារ​នៅឯ​តាម​ខេត្ត​ឬ​តំបន់​ឆ្ងាយ​ពី​ផ្ទះសម្បែង​ពីព្រោះថា​ងាយ​មាន​ក្រុមមនុស្ស​បៀតបៀន​យាយី​ក្នុង​ក្តី​បំណង​អាក្រក់​ដើម្បី​ដណ្តើម​ផលប្រយោជន៍​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​មិនត្រូវ​មានគំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង ដោយសារ​អតិថិជន​លែង​ហ៊ាន​មក​ក្បែរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​ហើយ​ត្រូវ​មក​ខ្លោចផ្សា​អស់​មួយជីវិត​៕

ឆ្នាំខាល
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ តែង​ផ្តល់​ក្តីសង្ឃឹម​និង​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​។​ក្រៅពីនេះ​បើ​លោកអ្នក​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ក៏​តែង​ឆាប់​ចុះសម្រុង​គ្នា​និង​ទទួលជោគជ័យ​ច្រើន​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​គូគ្រង​ប្តី​ប្រពន្ធ​និង​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ​ហើយ​បើ​លោកអ្នក​មានទំនាស់ ទាស់ទែង​គ្នា​ជា​ពេលវេលា​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​ហើយ​៕

ឆ្នាំថោះ
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​និង​ហុច​ជា​លទ្ធផល​មកវិញ​គ្រាន់​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ស្វាគមន៍​ជានិច្ច​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

ឆ្នាំរោង
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំម្សាញ់
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ហេតុនេះ​ឱ្យ​ប្រយ័ត្ន ការ​ទទួលរង​ឈឺខ្លួន​ប្រាណ​ឬ​ការបាត់បង់​ប្រាក់កាស​ដោ​យ​ប្រការ​ណាមួយ​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ប្រែប្រួល​មក​មិនល្អ ម្ល៉ោះហើយ​បើ​មានការ​ណាត់ជួប​នរណា​ម្នាក់​លោកអ្នក គប្បី​ទៅឱ្យ​ទាន់ពេលវេលា​ពីព្រោះថា​អាច​បាត់បង់​ទាំង​ផលប្រយោជន៍​ឬ​អតិថិជន​ផង​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​មក​ទុកឱ្យ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

ឆ្នាំមមី
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោក​អ្នកឃើញ​ស្ថានការណ៍​ណា​មិនល្អ​នៅ​ចំពោះមុខ​មិន​គប្បី​នៅក្បែរ​ឡើយ​ត្រូវ​ចៀសវាង​ឱ្យ​ឆ្ងាយ​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​មិន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​បង្កជម្លោះ​ជាមួយគ្នា​ច្រើន​៕

ឆ្នាំមមែ
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​គឺ​តែង​ហុច​ផល​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកបមុខរបរ​ជា​អ្នកជំនួញ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម​ហើយ​បើ​លោក អ្នក​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ក៏មាន​ការលូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំវក
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ងាយ​ខុស​ញឹកញាប់​និង​ពិសេស​កិច្ចការងារ​តែង​យឺតយូរ​ថែមទៀត​គប្បី​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​ការបំពេញ​ការងារ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឯកសារ​បន្តិច​ពីព្រោះ​ងាយ​បាត់បង់​និង​បង្កបញ្ហា​មកឱ្យ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ ។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ងាយ​មាន​ជម្លោះ​វិវាទ​ដូចនេះ គួរ​កាត់បន្ថយ​ភាព​ប្រចែប្រច័ណ្ឌ​និង​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ចេញពី​ខ្លួន​ទើប​គ្មាន​រឿង​ដំបៅ​ទ្រូង​នាគ្រា​ខាងមុខ​៕

ឆ្នាំរកា
​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​មាន​បញ្ហា​មិនល្អ​ខ្លះៗ​ចូល​យាយី​ផង ដូចនេះ​រាល់​ការប្រកប​កិច្ចការងារ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំច
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ចាប់ផ្តើម​នឿយហត់​និង​ជួប​ស្ថានភាព​លំបាក​ចាប់​តាំងតែ​ដើមខែ​មកហើយ​នាពេលនេះ​កំពុង​ជួប​ស្ថាន​ភាពលំបាក​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​ខ្លះៗ​វិញ ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​មួយចំនួន​ដែរ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សារ​ផ្លូវចិត្ត​៕

ឆ្នាំកុរ
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ហេតុនេះ​ប់​ចង់​ចរចា​ឬ​ទំនាក់ទំនង​អ្វី មួយ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​លោកអ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម