ជិះ​ម៉ូតូ​លឿន​បុក​ជ​ញ្ជាំង​ថ្ម​បោក​ក្បាល​ស្លាប់​

209
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: យុវជន​ម្នា​ក់បាន​ស្លាប់ បន្ទាប់ពី​ជិះ​ម៉ូតូ​យ៉ាង​លឿន​ដល់​ផ្លូវ​កោង មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​បង្គោល​ថ្ម​របង​ផ្ទះ​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់បែកក្បាល​ដោយសារ​មិន​ពាក់មួក​សុវត្ថិភាព។ ​ហេតុការណ៍​នេះកើតឡើង​កាលពី​វេលា​ម៉ោង ៤​និង ៥០​នាទី​ព្រឹក​ព្រលឹម ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ត្រង់ចំណុច​មុខផ្ទះ​លក់​ទូរ​ស័ព្ទ​ដៃ​រ៉ាវី​២ នៅ​ខាងកើត​រោងចក្រ​ឃ្យូ​អឹម​អាយ ប្រមាណ​១០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់ ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​មានឈ្មោះ កាយ មករា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​អង្គុយ​មើល​កាមេ​រ៉ា​សុវត្ថិភាព​ឲ្យ​ក្រុមហ៊ុន​មួយកន្លែង រស់នៅ​ម្តុំ​សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក XR ពណ៌​សលាយ​ខ្មៅ ពាក់​ផ្លាកលេខ តាកែវ 1L 1080​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក XR តាម​បណ្តោយ​ផ្លូវ​បេតុង​ទិសដៅ​ពី​កើ​តទៅ​លិច​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយសារ​ផ្លូវ​កោង​ផង​ គាត់​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​បង្គោល​ថ្ម​របង​ផ្ទះ​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​មួយ​រំពេច​យ៉ាង​អា​ណោ​ច​អាធ័ម។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយឡែក សាកសព​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ រួច​ប្រគល់ឱ្យ​សាច់ញាតិ​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម