ពន្ធនាការ​, ពន្ធនាគារ​, កវីនិពន្ធ​, កវីនិពន្ធន៍​, បក្សសម្ព័ន្ធ​, សន្និពន្ធ

344
ចែករម្លែក

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ពន្ធនាការ (​ព័ន​-​ធៈ​–) នាមសព្ទ ( សំ​. បា​. ) អាការ​ចង​, អាការ​ដែលជា​ប់​, ដែល​ជំពាក់​នៅ​មាន​ពន្ធនាការ​រួបរឹត ។​

ពន្ធនាគារ (​ព័ន​-​ធៈ​–) នាមសព្ទ ( ស​. បា​. ) ផ្ទះ​សម្រាប់​ឃុំ​ខាំង​, គុក ជាប់ពន្ធនាគារ​, ជាប់ឃុំ​នៅ ក្នុង​ពន្ធនាគារ​, នាយក​ពន្ធនាគារ ។​

កវីនិពន្ធ (—​និ​ពន់​) នាមសព្ទ ( បា​. ក​វិ + និពន្ធ ) កវី​ជា​អ្នកនិពន្ធ​, អ្នកនិពន្ធ​ខាង​កាព្យ​ឃ្លោង ។​

កវីនិពន្ធន៍ (—​និ​ពន់​) នាមសព្ទ (​បា​. ក​វិ + និពន្ធ​ន ) ការរៀប​រៀង​, ការ​ចងក្រង​, ការ​តែង​ឆន្ទ​របស់ កវី ។​

​បក្សសម្ព័ន្ធ នាមសព្ទ ( ម​. ព​. បក្ខសម្ព័ន្ធ ) ។​

សន្និពន្ធ (​សន់​-​និ​-​ពន់​) នាមសព្ទ ( បា​.; សំ​. សំ​និពន្ធ ឬ ស​ន្និ​– ) ការចងភ្ជាប់​យ៉ាង​មាំ​; ការចង​ឬ​ភ្ជាប់​មេត្រី​នឹង​គ្នា ធ្វើ​សន្និពន្ធ ( សរសេរ​ជា សន្និពន្ធន៍ ក៏បាន ) ។ សន្និពន្ធន៍​
( ម​. ព​. សន្និពន្ធ ) ៕

ទីតាំងផ្សាយពាណិជ្ជកម្ម