តារា​សម្តែង​ពីររូប​ដឹក​ដៃ​គ្នា​ត្រៀម​រៀប​មង្គលការ​នៅ​ចុង​ឆ្នាំនេះ​

734
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​ប្រុស​ស្រី​មួយគូ​គឺ​លោក ប្រុស ច​ន និង​កញ្ញា ម៉ា​នី​កា បាន សម្រេចចិត្ត រៀបចំ​ពិធី​ភ្ជាប់ពាក្យ​តាម​ប្រពៃណី​ជា​ផ្លូវការ ដោយមាន​ចាស់ទុំ​សាច់​ញា​ត្តិ​ទាំងសងខាង និង​ជាពិសេស​វត្តមាន​អ្នកសិល្បៈ តារា​ច្រើន​ជា​ចូលរួម​យ៉ាង​កុះករ​។​

​ពិធី​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​របស់​តារា​សម្តែង​ទាំងពីរ​នាក់​នេះ បាន​ឡើង​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​ដោយ លោក ប្រុស ច​ន និង​កញ្ញា ម៉ា​នី​កា បានបង្ហាញ​ខ្លួន​ក្នុង​ឈុត​ប្រពៃណី​ខ្មែរ អមដោយ​ភ្ញៀវ​យ៉ាង​ជាច្រើន​ជា​សាក្សី​បញ្ជាក់​នូវ​ពិធី​ជាការ​ពិត​និង​ផ្លូវការ​តាម​ទំនៀម​ទំលាប់ ខែ្មរ​។

​តារា​សម្តែង​ល្បី​ទាំង​រូបនេះ​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​ថា ពួកគេ ទាំង​ពិតជា​ស្រលាញ់​ដោយ​ច្បាស់លាស់​នឹង​គ្នា​ហើយ​មិន​ការ​លាក់បាំង​អ្វី​ឡើយ​រួច​ក៏​សម្រេចចិត្ត រៀបចំ​ពិធី​ភ្ជាប់ពាក្យ​មួយ​បញ្ជាក់​នូវ​ស្នេហា​របស់​ពួកគេ​។ ក្រោយពី​ធ្វើ​ពិធី​នោះ រួចហើយ ពួកគេ​នឹង​ត្រៀម​រៀបចំ​មង្គលការ​ដ៏​ធំ ដោយ​គ្រោង​ថា នឹង​យក​ពេលវេលា​ចុងឆ្នាំ​២០២០​នេះ​។ ការកំណត់​វេលា​ថ្ងៃ​ណា ឱ្យ​ច្បាស់លាស់​នោះ នឹង​ជូនដំណឹង​តាម​ក្រោយ ដល់​មិត្ត​សិល្បៈ និង​បងប្អូន​សាច់​ញា​ត្តិ​ទាំងអស់​។​

​លោក ប្រុស ច​ន និង​កញ្ញា ម៉ា​នី​កា បាន​ថ្លែងថា ពូកគេ​សូម​អគុណ​ដល់​ភ្ញៀវ​ញា​ត្តិ​មិត្ត​ទាំងអស់ ដែល​បាន​ខំ​ចំណាយពេល​មក ចូល​អញ្ជើញ​ចូលរួម​ពិធី​ភ្ជាប់ពាក្យ​របស់​ពួកគេ​កាលពី​ថ្ងៃមុន​។ ពួកគេ​គ្មានអ្វី​តបស្នង​ឡើយ មានតែ​សំពះ​អគុណ សម្រាប់​ទឹកចិត្ត​ស្រលាញ់​ពួកគេ​ទាំង​ក្នុង​រង្វង់ គ្រួសារ​និង​សិល្បៈ​។

​សូមបញ្ជាក់ថា លោក ប្រុស ច​ន ឈ្មោះ​ពិត “​ឡោ វណ្ណរ័ត្ន​” ជា​តារា​សម្តែង​មាន​រូបសម្បត្តិ​ស្រស់ សង្ហា ដែល​តែងតែ​ទទួល​តំណែង​ក្នុង​រឿង​ជាច្រើន មិន​ថា​រឿង​ដុំ​រឿង​ភាគ​ឡើយ​។ លោក ប្រុស ច​ន ក៏​តារា​ប្រុស​ម្នាក់​ដែល​លេច ត្រូវបាន​មហាជន​ពេញចិត្ត ជាពិសេស​ស្រីៗ​តាមដាន​។

​កញ្ញា ម៉ា​នី​កា ឈ្មោះ​ពិត “​ស័ត សុខ​វិច្ឆិកា​” ជា​តារា​សម្តែង​លេចធ្លោ​ក្នុង​រឿង​ភាគ​ខ្មែរ​ជាច្រើន ហើយ​តែងតែ​បង្ហាញ​វត្តមាន​លើ​កញ្ចក់​ទូរទស្សន៍​លេខ​៥ និង ភី​អ៊ិន​អ៊ិន ។ តារា​ស្រី​រូបនេះ​ក៏​ជា តារា​សម្តែង​សិច​ស៊ី​មួយ ទទួលបាន​ការចាប់អារម្មណ៍​ពី​មហាជន សរសើរ​ជាតា​រា​ស្រី​មាន​រូប សម្រស់​ស្រស់ មិន​ចាញ់​តារាៗ​ក្មេងជំនាន់ក្រោយ​ឡើយ​៕ ដោយ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម