ក្រុមហ៊ុន​កូរ៉េ​ចូលរួម​បរិច្ចាក​១​ម៉ឺន​ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​

3351
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េ​មួយ​មានឈ្មោះ អា​តូ​មី បាន​ចូលរួម​បរិច្ចាក​ថវិកា​ដល់​មន្ទី​រ​ពេទ្យ​គន្ធបុប្ផា ដើម្បី​រួមចំណែក​ជួយ​ដល់​កុមារ​ក្រីក្រ ដែល​កំពុង​ទន្ទឹងរង់ចាំ​ការព្យាបាល និង​សង្គ្រោះ​ជីវិត​រាប់សិប​នាក់​ក្នុង​មួយថ្ងៃៗ​នោះ​។​

ក្រុមហ៊ុន អា​តូ​មី​មកពី​ប្រទេស​កូរ៉េ​ចូលរួម​បរិចាក​ថវិការ​ដល់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា​ចំនួន​១​ម៉ឺន​ដុល្លារ​

​លោកស្រី​អគ្គនាយក ដូ​ក្យុ​ង​ហ៊ី និង​អ្នកស្រី កាំ​ង ជី​វ័​ន្ដ ដែលជា​នាយិកា​ប្រចាំ​សាខា​អា​តូ​មី​កម្ពុជា បាន​នាំយក​ថវិកា​ចំ​នួ​យ​ន​១0,000​ដុល្លារ​ស​រដ្ឋ​អាមេរិក ទៅជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៨​កន្លងមក​។​

​លោកស្រី​អគ្គនាយក​ដូ​ក្យុ​ង​ហ៊ី បានលើកឡើង​ក្នុង​ពិធី​នេះ ឱ្យដឹងថា « នេះ​ជា​លើកទីមួយ​សំរាប់​ក្រុមហ៊ុន​អា​តូ​មី ដែល​បាន​ចូលរួមចំណែក​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​ក្រុមហ៊ុន​យើងខ្ញុំ​នឹង​បន្ត​ការជួយឧបត្ថម្ភ​នេះ​បន្ថែមទៀត ព្រោះនេះ ជា​គោលបំណង​មួយ​ដែល​អា​តូ​មី​បាន​ចូលមក​ប្រទេស​កម្ពុជា​”​។​

​លោកស្រី​បន្ត​ឱ្យដឹងថា ថវិកា​នេះ គឺជា​ចំណែក​ចូលរួម​សម្រាល​កង្វះខាត​មួយចំនួន​ចំពោះ​មន្ទីរពេទ្យ ក៏ដូចជា​ចូលរួមចំណែក​ជួយ​ដល់​កុមារ​ក្រីក្រ ដែល​ភាគច្រើន​មកពី​ទីជនបទ​ត្រូវ​ការទទួល​ការព្យាបាល និង​សង្គ្រោះ​ជា​ចាំបាច់​រៀងរាល់ថ្ងៃ​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​អា​តូ​មី​គឺជា​ក្រុមហ៊ុន​មួយ​ដែល​មា​ដើមកំណើត​នៅ​សាធារណៈ​កូរ៉េ ហើយ​បាន​បើក​សាខា នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃខែ​មករា ឆ្នាំ​២០១៦​កន្លងមក​។ ក្រុមហ៊ុន​នេះ​ក្រៅពី​ការនាំ​ចូល​ទំនិញ​ពី​កូរ៉េ​មក​ចែកចាយ​នៅ​កម្ពុជា ក្រុមហ៊ុន​អា​តូ​មី​ក៏បាន​នាំចេញ​ផលិតផល​កម្ពុជា ទៅ​ចែកចាយ​នៅ​ប្រទេស​កូរ៉េ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម