សាធារណជន​អាច​ហាត់ប្រាណ​បាន​ហើយ​នៅ​សួនច្បារ​ថ្មី​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ​

473
ចែករម្លែក

ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈសាធារណជន​ឬ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខណ្ឌ​សែន សុខ នឹងមាន​ឱកាស​ក្នុងការ​ដើរលេង​កម្សាន្ត​លំហែកាយ​និង​ហាត់ប្រាណ​បាន​ហើយ ខណៈដែល​សួនច្បារ​ថ្មី​មួយកន្លែង​នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ ខាងមុខ​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ព្រៃឈើ​សត្វព្រៃ លើ​ផ្ទៃក្រឡា​ជិត​មួយ​ម៉ឺន​ម៉ែត្រការ៉េ មកដល់ពេលនេះ​ការដ្ឋាន​ទាំងមូល​បានបញ្ចប់​ហើយ​នោះ ។​

លោក​សំ​សាមុត​ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​(រូបខាងស្តាំ)


លោក​សំ​សាមុត​ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩ កញ្ញា​នេះ​ថា សួនច្បារ​ថ្មី​មួយកន្លែង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ស្ថាបនា​ជាច្រើន​ខែ​កន្លងមកហើយ ហើយ​មកដល់ពេលនេះ ការដ្ឋាន​ទាំង​មួល​បាន​រួចរាល់​១០០​ភាគរយ​ហើយ ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ​និង​លំហែកាយ ។ លោក​បន្តថា អ្វីដែល​នៅសល់ គឺ​នៅតែ​ការសុំ​ការអនុញ្ញាត​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ជាក់ស្តែង​និង​ការណែនាំ​ដល់​ក្រុមការងារ​បន្ថែម មុននឹង​បើក​ឱ្យ​ដំណើរការ​ជា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​បាន​ដើរ​លំ​ហែល​កាយ​និង ហាត់ប្រាណ​។​
លោក​ប្រធាន​បន្តទៀតថា ការស្ថាបនា សួនច្បារ​ថ្មី​នេះ មាន​ផ្ទៃក្រឡា​ជិត​មួយ​ម៉ឺន​ម៉ែត្រការ៉េ ដែលមាន​បណ្តោយ​ប្រវែង​៥៥០​ម៉ែត្រ និង​ទទឹង​១៦​ម៉ែត្រ ស្ថិតក្នុង​ខណ្ឌ​សែន​សុខ​។​សួនច្បារ​ថ្មី​នេះ រៀបចំឡើង​ឱ្យមាន​ជាទី​ធ្លា សម្រាប់​លំហែ កន្លែង​ហាត់ប្រាណ ឧបករណ៍​ក្មេង​លេង ដាំ​ដើមឈើ ដាំ​ស្មៅ បង្គន់​សាធារណៈ ចំណតរថយន្ត​និង​ម៉ូតូ ជាមួយនិង​បង្គោល​បំភ្លឺ​សួនច្បារ​ផងដែរ ។ ចំពោះ​ការងារ ដែល​ប្រើប្រាស់​ពេល​យូរ គឺ​ការស្ថាបនា​បង្គន់​អនាម័យ​សាធារណៈ​នៅលើ​សួនច្បារ​នេះ​តែម្តង​។​
លោក​សំ សាមុត បាន​បន្តទៀតថា លោក​ឃួ​ង ស្រេង អភិបាល​ភ្នំពេញ បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ លើ​ការកែលម្អ​សួនច្បារ​នានា នៅក្នុង​រាជធានី​ភ្នំពេញ ។​ជាក់ស្ដែង នៅ​ខណ្ឌ​សែន​សុខ​នេះ​ពីមុន​មិន​ធ្លាប់មាន​សួនច្បារ​សាធារណៈ​នោះទេ តែ​ដោយ លោក​ឃួ​ង ស្រេង បាន​ពិនិត្យឃើញថា ទីតាំង​ខាងលើ អាច​ស្ថាបនា​សួនច្បារ​សាធារណៈ​បាន ទើប​លោក​អភិបាល​រាជធានី ណែនាំ​ឱ្យមាន​ការស្ថាបនា​សួនច្បារ​ខាងលើនេះ​តែម្តង​។​ដោយហេតុថា​សួនច្បារ​មិន​ត្រឹមតែ​ជា​កន្លែង​ទាក់ទាញ​នូវ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​មួយ សម្រាប់​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ​ផងដែរ ៕​សរន​

សាធារណជន​អាច​ហាត់ប្រាណ​បាន​ហើយ​នៅលើ​សួនច្បារ​ថ្មី​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ
សាធារណជន​អាច​ហាត់ប្រាណ​បាន​ហើយ​នៅលើ​សួនច្បារ​ថ្មី​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ
សាធារណជន​អាច​ហាត់ប្រាណ​បាន​ហើយ​នៅលើ​សួនច្បារ​ថ្មី​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ
សាធារណជន​អាច​ហាត់ប្រាណ​បាន​ហើយ​នៅលើ​សួនច្បារ​ថ្មី​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ

ទីតាំងផ្សាយពាណិជ្ជកម្ម